មន្ត្រីក្រុមហ៊ុន Nissan បាននិយាយថាក្រុមហ៊ុន Nissan Motor Co នឹងបង្កើនសមត្ថភាព ផលិតរបស់ខ្លួននៅក្នុងប្រទេសចិនចាប់ពីឆ្នាំក្រោយ ដោយសារសេដ្ឋកិច្ចរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី ២ នៅលើពិភពលោកមួយនេះ បានងើបឡើងវិញយ៉ាងឆាប់ រហ័សពីជម្ងឺកូវិត-19។

មន្រ្តីដដែលនិយាយថា ក្រុមហ៊ុនផលិតរថយន្តជប៉ុន មានបំណងផលិតរថយន្តបន្ថែមទៀតនៅឯរោងចក្រចំនួនពីរនៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយប្រ ទេសចិន ។ មន្រ្តីបាននិយាយថារោងចក្រមួយក្នុងចំណោមរោងចក្រទាំងពីរ គឺស្ថិតនៅក្នុង ទីក្រុង Wuhan ក្នុងខេត្ត Hubei ហើយមួយទៀតគឺនៅក្រុង Changzhou ក្នុងខេត្ត Jiangsu ។

ក្រុមហ៊ុន Nissan មិនត្រឹមតែមានបំណងបង្កើនមូលដ្ឋានផលិតកម្ម របស់ខ្លួននៅក្នុង ប្រទេសចិនពី ២ ទៅ ៦រោងចក្រនោះទេ ប៉ុន្តែក៏នឹងណែនាំម៉ូឌែលរថយន្តថ្មី ជាមធ្យោបាយមួយដើម្បី ជំរុញការលក់ផងដែរ។ មន្រ្តីបាននិយាយថាក្រុមហ៊ុន Nissan នឹងលក់យានយន្តស្ព័រ Ariya ប្រើ អគ្គីសនី របស់ខ្លួនដែលរួមបញ្ចូល នូវបច្ចេកវិទ្យាជំនួយ បើកបរដោយខ្លួនឯង លើផ្លូវហាយវ៉េក្នុងឆ្នាំ ២០២១ ដោយគ្រោងនឹងដាក់បង្ហាញម៉ូឌែលរថយន្តថ្មីចំនួន ៩ ម៉ូឌែល ពិសេសសម្រាប់ទីផ្សារប្រទេសចិននៅឆ្នាំ ២០២៥ ។

ក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបី របស់ជប៉ុនបាននិយាយថាខណៈពេលកំពុងផ្អាកប្រតិបត្តិការនៅអឺរ៉ុបនិងអាស៊ីអាគ្នេយ៍រួម ទាំងការបិទរោងចក្រមួយចំនួន ក្រុមហ៊ុននឹងផ្លាស់ប្តូរទីតាំងធនធានរបស់ខ្លួន ហើយផ្តោតលើទីផ្សារក្នុងស្រុក ប្រទេសចិន និងសហរដ្ឋអាមេរិក។