រាជធានីបាងកក៖ នាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្ដរាយថៃ បានឲ្យដឹង នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន៦របស់ថៃ នៅថ្ងៃនេះ(ទី២៨) មានភ្លៀងធ្លាក់ខ្លាំង ដោយព្រមានថា ខេត្តទាំង៥នេះ អាចនឹងមានទឹកជន់លិច ខណៈព្យុះទីហ្វុងម៉ូឡាវ (Typhoon Molave) កំពុងបោកបក់ ចូលដល់ប្រទេសវៀតណាម។

នាយកដ្ឋានគ្រប់គ្រង និងបង្ការគ្រោះមហន្ដរាយថៃ បានបន្ថែមថា បើគិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក ភ្លៀងបានធ្លាក់មកយ៉ាងខ្លាំង បណ្ដាលឲ្យជន់លិចភូមិ ចំនួន ២ ២៩៩ នៃស្រុកចំនួន១៤០នាក់ របស់ខេត្ត ចំនួន៣៤ នៅទូទាំងប្រទេសថៃ។ គ្រោះទឹកជំនន់នេះ បានបណ្ដាលឲ្យខូចខាតផ្ទះសម្បែង ចំនួន៨៨ ៣៤៦ខ្នង ហើយវាបានសម្លាប់ពលរដ្ឋថៃ ចំនួន៥នាក់ និងរបួស៣នាក់៕