ក្រុមហ៊ុនលក់ដុំប្រេងធំជាងគេរបស់ប្រទេសជប៉ុននិយាយថាក្រុមហ៊ុននឹងបញ្ឈប់ប្រតិ បត្តិការនៅរោងចក្រផលិតវត្ថុធាតុដើមគីមីនៅខែតុលាខាងមុខនេះ ខណៈការប្រកួតប្រជែង នៅក្នុងឧស្សាហកម្មកាន់តែខ្លាំងឡើង។ក្រុមហ៊ុន Eneos នឹងស្វែងរកការលក់ផ្នែកខ្លះ នៃរោងចក្រទៅឱ្យគូប្រជែងរបស់ខ្លួនគឺ ក្រុមហ៊ុន Idemitsu Kosan ។

ក្រុមប្រតិបត្តិបានប្រកាសការ សម្រេចចិត្តលើរោងចក្រដែលមានទីតាំងនៅក្នុងខេត្ត Aichi ភាគកណ្តាលប្រទេសជប៉ុន នៅក្នុងសន្និសីទសារព័ត៌មាន ។ ប្រធានក្រុមហ៊ុន ENEOS លោក Ota Katsuyuki បាននិយាយថា វាជាការចៀសមិនផុតនោះទេ ដែលតម្រូវការផលិតផលប្រេងនឹងបន្តធ្លាក់ចុះ។ ការប្រកួត ប្រជែងក្នុងវិស័យគីមីឥន្ធនៈកំពុងក្តៅគគុកនៅអាស៊ី។

យើងបានសំរេចចិត្តបញ្ឈប់ ផលិតកម្ម នៅរោងចក្រនេះដោយសារតែកង្វះសមត្ថភាពប្រកួតប្រជែង។ រោងចក្រនេះអាចផលិត para-xylene 400,000 តោនជារៀងរាល់ឆ្នាំ ដែលជាគ្រឿងផ្សំប្រើនៅក្នុងផលិតផលប្រេង ដូចជាជាតិសរសៃគីមី។

ក្រុមហ៊ុន Eneos បានសម្រេចបញ្ឈប់ផលិតកម្ម ខណៈក្រុមហ៊ុននៅ ប្រទេសចិននិងកន្លែងផ្សេងទៀតបង្កើនការប្រកួតប្រជែងរបស់ពួកគេ។ ក្រុមហ៊ុននិយាយថា para-xylene មានតម្លៃថ្លៃសម្រាប់ផលិត ព្រោះវាពឹងផ្អែកលើការនាំចូលប្រេងមិនទាន់ចម្រាញ់។

ក្រុមហ៊ុន Eneos និយាយថាក្រុមហ៊ុបានព្រមព្រៀងជាមួយក្រុមហ៊ុន Idemitsu Kosan ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាស្តីពីការលក់ផ្នែកខ្លះនៃរោងចក្រ។ ក្រុមហ៊ុនគ្រោងនឹងរក្សាបុគ្គលិក និងកម្មករចំនួន ១៨០ នាក់ នៅរោងចក្រតាមរយៈវិធានការនានា ដូចជាការផ្លាស់ប្តូរពួកគេ ទៅផ្នែកផ្សេងទៀតរបស់ក្រុមហ៊ុន។