មេដឹកនាំធុរកិច្ចមកពីប្រទេសជប៉ុន និងសហរដ្ឋអាមេរិក កំពុងជួបប្រជុំគ្នាដើម្បីពិភាក្សា អំពីគំនិតស្តីពីវិធីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ខណៈមានការរីករាលដាលនៃជំងឺកូវិត-១៩ ។ ក្រុមមេដឹកនាំពាណិជ្ជកម្ម មានគម្រោងយកសំណើរបស់ពួកគេ ទៅកាន់រដ្ឋាភិបាល រៀងៗខ្លួន។

នាយកប្រតិបត្តិជាន់ខ្ពស់ជាង ៧០ នាក់ កំពុងចូលរួមក្នុង សន្និសីទធុរកិច្ចប្រចាំឆ្នាំរវាងប្រទេសជប៉ុន – សហរដ្ឋអាមេរិក។ កិច្ចប្រជុំបានចាប់ ផ្តើមនៅតាំងថ្ងៃអង្គារ ហើយកំពុងត្រូវបានធ្វើឡើងតាមអ៊ិនធឺរណេតនៅឆ្នាំនេះ។ ភាគីសហរដ្ឋ អាមេរិក ដឹកនាំដោយលោក Chuck Robbins ប្រធាននិងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន បច្ចេកវិទ្យា Cisco Systems ។

លោក និយាយថាវាចាំបាច់ណាស់ ដែលអ្នកចូលរួមទាំងអស់ រក្សាទំនាក់ទំនងនិងបោះជំហានទៅមុខដើម្បីទទួលតួនាទីដឹកនាំចំពេលមានបញ្ហាប្រឈម ដែលមិនធ្លាប់មាន។ ក្រុមខាងប្រទេសជប៉ុន កំពុងត្រូវបានដឹកនាំដោយលោក Hirano Nobuyuki ប្រធានក្រុមប្រឹក្សាធុរកិច្ចជប៉ុន – សហរដ្ឋអាមេរិក។

លោក Hirano និយាយថាកិច្ចសហប្រតិ បត្តិការ រវាងសហរដ្ឋអាមេរិក និងជប៉ុន នៅតែមានសារៈសំខាន់ ហើយនឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការធ្វឲ្យប្រសើរឡើងវិញ ក្រោយពីជំងឺរាតត្បាត ។ អ្នកចូលរួមមានគម្រោងបង្កើត សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីកិច្ចប្រជុំបញ្ចប់ដែលធ្វើឡើងរយៈពេល២ថ្ងៃ។