ភ្នំពេញ៖ ក្រោយឃាត់ខ្លួនបាន៣ថ្ងៃ អាជ្ញាកណ្តាល និងអ្នកលេងល្បែងបញ្ជល់មាន់ចំនួន១៣នាក់ ត្រូវបានសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

ជនពាក់ព័ន្ធទាំង១៣នាក់ រួមមាន ៖
១-ឈ្មោះ ហង់ រស្មី ភេទប្រុស អាយុ២៧ឆ្នាំ (អាជ្ញាកណ្តាល)
២-ឈ្មោះ ទិត ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ
៣-ឈ្មោះ ផេង សុភាព ភេទប្រុស អាយុ៣២ឆ្នាំ
៤-ឈ្មោះ ស្រិន រ៉ែន ភេទប្រុស អាយុ៣០ឆ្នាំ
៥-ឈ្មោះ លាង សុខលី ភេទប្រុស អាយុ២៧ឆ្នាំ
៦-ឈ្មោះ បាវ តុលា ភេទប្រុស អាយុ២៧ឆ្នាំ
៧-ឈ្មោះ ភុន ភី ភេទប្រុស អាយុ៣៥ឆ្នាំ
៨-ឈ្មោះ ភុន ធូ ភេទប្រុស អាយុ៣១ឆ្នាំ
៩-ឈ្មោះ អារី ហ្វិន ភេទប្រុស អាយុ១៨ឆ្នាំ
១០-ឈ្មោះ សៀ គន្ធា ភេទប្រុស អាយុ៣៤ឆ្នាំ
១១-ឈ្មោះ នួន សុភ័ក្ត ភេទប្រុស អាយុ៣៥ឆ្នាំ
១២-ឈ្មោះ ផន សុខា ភេទប្រុស អាយុ២៣ឆ្នាំ
១៣-ឈ្មោះ ថាច់ សុភាព ភេទប្រុស អាយុ៤៦ឆ្នាំ ។

កាលពីព្រឹកថ្ងៃទី២៤ តុលា ឆ្នាំ២០២០ ដោយបានការអនុញ្ញាតពីលោកប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងបញ្ជាល់មាន់ខុសច្បាប់មួយកន្លែង ប្រព្រឹត្តនៅចំណុចដីឡូត៍គ្មានលេខ ស្ថិតនៅផ្លូវលំ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនមនុស្ស១៣នាក់ ក្នុងនោះមានម្នាក់ជាអាជ្ញាកណ្តាល និង១២នាក់ជាញៀនល្បែងបញ្ជាល់មាន់ចាក់លុយដាច់បាយដាច់ទឹក រហូតខ្លះគ្មានគិតពីការងាររកស៊ីអ្វី ។ ក្រោយពេលឃាត់ខ្លួនបាន៣ថ្ងៃ សមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនពាក់ព័ន្ធទាំង១៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕