រាជធានីភ្នំពេញ ៖ រថយន្តកាមរីហាយប្រ៊ិច ពណ៌ស ១គ្រឿង ពាក់ផ្លាកលេខ គនរបាល 2.1470 បានបើកបរបោះពួយយ៉ាងលឿនដូចហោះ ហើយខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់អស់១កង់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកឡើង នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតភូមិសាមគ្គី សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីវេលា៩ និង៤៥នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

ក្រោយបង្កគ្រោះថ្នាក់រួច អ្នកបើកបររថយន្តបង្កយល់សភាពមិនស្រួល បានឡើងជិះម៉ូតូកង់បី រត់គេចខ្លួនបាត់ស្រមោល ។ បន្ទាប់មក ទើបមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ យករថយន្តបង្កទៅរក្សាទុក រង់ចាំឲ្យម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយចេញប្រាក់សំណង ដែលបង្កឲ្យខូចខាតទ្រព្យសម្បតិ្តសាធារណៈជារបស់រដ្ឋ៕

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖