រាជធានីបាងកក៖ បុរសគម្រក់ម្នាក់ មានអារម្មណ៍តណ្ហាពុះកញ្ជ្រោលឡើង ខំប្រឹងជិះម៉ូតូ លើ​ចម្ងាយផ្លូវ ជាង២០គីឡូម៉ែត្រ លុះទៅដល់ផ្ទះ ប្រពន្ធកើតមានអាការមិនស្រួលខ្លួន ក៏មិន​អាច​បំពេញបំណងរបស់គេបាន ស្រាប់តែជននេះបានផ្ទុះកំហឹងយ៉ាងក្រេវក្រោធឡើង ស្ទុះទៅ​ដុតផ្ទះ បណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយ​ការណ៍ទៅប្រាបើប៉ូលិស កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី២៥ ខែតុលា នៅក្នុង​ខេត្ដបូរីរាំ។

ប៉ូលិសថៃ បានឲ្យដឹងថា ជនរងគ្រោះ ជាប្រពន្ធ ឈ្មោះ Ratchaneekorn Yeeram ។ រីឯជនសង័្សយ ឈ្មោះ Narongchan Paksarom អាយុ៣៣ឆ្នាំ។ ជនសង័្សយ ត្រូវបានប៉ូលិសស្រុក Satuek ចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «ដុតបំផ្លាញ​ផ្ទះសម្បែង»។

ប៉ូលិសថៃ បានឲ្យដឹងតាមការសាកសួរព័ត៌មានពីជនសង័្សយថា មុនពេលកើតហេតុ គេ​មាន​អារម្មណ៍នឹកប្រពន្ធខ្លាំង ហើយចង់រួមភេទផង ទើបចំណាយពេលជិះម៉ូតូ ចេញ​ពី​កន្លែង​របស់​គេ​ស្នាក់នៅ ស្ថិតក្នុងស្រុក Satuek ដើម្បីទៅលេងនាង ក្នុងចម្ងាយផ្លូវ២០គីឡូម៉ែត្រ។ លុះពេលទៅដល់ទីនោះ ប្រពន្ធមានអាការមិនស្រួលខ្លួន បដិសេធ ដោយមិន​អាចបំពេញ​ចំណង់តណ្ហារបស់ខ្លួន ដែលខំប្រឹងកាត់ពីនាយធ្លាក់អាយ ទើបធ្វើឲ្យគេផ្ទុះកំហឹងឡើង ហើយដុតផ្ទះរបស់ប្រពន្ធ ឆេះហ្មត់តែម្ដង។

ប៉ូលិសថៃ បានបន្ថែមថា ក្រោយពេលឃាត់ខ្លួន ជនសង័្សយបានសារភាពថា ករណី​ខាងលើ​នេះ គឺរូបគេធ្វើឡើង ដោយសារតែកំហឹង ខឹងនឹងប្រពន្ធ​មិនអាចបំពេញ​តាមចំណង់​តណ្ហា​របស់​គេបាន។ បន្ទាប់មក ប៉ូលិសបានធ្វើតេស្តទឹកនោមរបស់ជនសង័្សយ រកឃើញថា មានផ្ទុកសារធាតុញៀន។

ក្រោយពេលឃាត់ខ្លួនរួចមក សមត្ថកិច្ចថៃ បាននាំខ្លួន​ជនសង័្សយ​ទៅកាន់ស្ថានីយ៍​ប៉ូលិស​ស្រុក Satuek ដើម្បីចាត់ការតាមច្បាប់។ ទោះជាយ៉ាងណា ស្រ្ដីជាប្រពន្ធ នៅតែចាត់ទុកថា ករណីនេះក៏ដោយសារតែ ប្ដីរបស់នាងញៀនថ្នាំ ទើបវង្វេងស្មារតី ហើយដុតផ្ទះ​ចោល​បែប​នេះ៕