បរទេស៖ ក្មេងស្រីពិការអភ័ព្វ អាយុ១២ឆ្នាំម្នាក់ ត្រូវបុរសជាបងជីដូនមួយ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនាងគ្មានអាសូរ រហូតបានសម្រេច រួចយកកាំបិតកាត់ក្បាលនាងសម្លាប់ចោល ហើយយកសពនាងទៅបោះចោល ដើម្បីបំបិតភ័ស្តតាង តែយ៉ាងណា ជនដៃដល់ជាឃាតករនោះ រត់ទៅណាមិនរួចពីសំណាញ់ច្បាប់ឡើយ។

ក្មេងរងគ្រោះដែលត្រូវឃាតកររំលោភសម្លាប់នោះ អាយុ១២ឆ្នាំ ជាមនុស្សពិការគថ្លង់។ សពរបស់នាងត្រូវបានគេប្រទះឃើញនៅក្បែរភូមិ Dantiwada Taluka ក្នុងប្រទេសឥណ្ឌា ។

មន្ត្រីប៉ូលិស បានឲ្យដឹងថា ក្មេងស្រីរងគ្រោះបានបាត់ខ្លួនតាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ លុះរំលងបាន១ថ្ងៃ ទើបមានអ្នកប្រទះឃើញសពរបស់នាង នៅក្បែរស្រះទឹកមួយកន្លែង ។ ចំណែក ក្បាលរបស់នាងត្រូវបានគេរកឃើញនៅឆ្ងាយពីរាងកាយ ទើបសមត្ថកិច្ច បានធ្វើការសន្និដ្ឋានបឋមថា ការស្លាប់របស់ក្មេងស្រីបានបញ្ជាក់រងគ្រោះជាករណី ចាប់រំលោភសេពសន្ថវៈមុន ទើបកាត់ក្បាលសម្លាប់ជាក្រោយ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយកើតហេតុ សមត្ថកិច្ច បានបើកធ្វើការស្រាវជ្រាវយ៉ាងក្តៅគគុក រហូតឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះNitin Mali អាយុ២៥ឆ្នាំ ត្រូវជាបងជីដូនមួយរបស់ក្មេងស្រីរងគ្រោះ។ ចំណែក កាមេរ៉ាសុវត្ថិភាព ក៏បានថតជាប់ក្មេងស្រីរងគ្រោះបានជិះម៉ូតូជាមួយជនសង្ស័យ មុនពេលកើតរឿងអកុសលបែបនេះចំពោះរូបនាង។ ជនសង្ស័យត្រូវសមត្ថកិច្ច នាំទៅទីស្នាក់ការប៉ូលិស ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕ ( ប្រភពពីDaily Star)