និយ័តករហិរញ្ញវត្ថុរបស់ប្រទេសជប៉ុន នឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងនៅផ្សារហ៊ុនក្រុងតូក្យូ ទាក់ទងនឹងការបញ្ឈប់ការធ្វើពាណិជ្ជកម្មពេញមួយថ្ងៃ ដែលបានទទួលរងកាលពីដើមខែនេះ។ ការសំរេចចិត្តរបស់ទីភ្នាក់ងារសេវាកម្មហិរញ្ញវត្ថុក្នុងការស៊ើបអង្កេតនេះបានធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារបានទទួលរបាយការណ៍ពីផ្សារភាគហ៊ុនក្រុងតូក្យូ (TSE) ដែលពន្យល់ពីមូលហេតុនៃវិធានការបញ្ឈប់និងការផ្តល់ចំណុចសំខាន់ដើម្បីការពារការកើតឡើងជាថ្មី។

បញ្ហាចរន្តអគ្គិសនីនៅថ្ងៃទី ១ ខែតុលា បណ្តាលមកពីបញ្ហាផ្នែក hardware និង ការមិនបានត្រៀមបម្រុងទុក។ មន្រ្តីផ្សារភាគហ៊ុនក្រុងតូក្យូ TSE បាននិយាយថា ការខូចខាតនៅក្នុងការកំណត់ប្រព័ន្ធកុំព្យូទ័រ និងប្រព័ន្ធណែនាំគឺជាបញ្ហា។ មន្រ្តីទីភ្នាក់ងារបាននិយាយ ថាពួកគេត្រូវការពិនិត្យមើលតម្លៃផ្សារភាគហ៊ុននេះដើម្បីពិនិត្យមើលការគ្រប់គ្រងផ្ទៃក្នុងរបស់ប្រព័ន្ធ។

ក្រុមមន្រ្តីកំពុងយកចិត្តទុកដាក់លើបញ្ហានេះ ព្រោះវាជាការកើតមានបញ្ហាអគ្គីសនីពេញមួយថ្ងៃជាលើដំបូងចាប់តាំងពីប្រព័ន្ធពាណិជ្ជកម្ម របស់ខ្លួនត្រូវបានដាក់បញ្ចូល ក្នុងប្រព័ន្ធកំព្យូទ័រពេញលេញ ក្នុងឆ្នាំ ១៩៩៩ ។ ក្រុមមន្ត្រី គ្រោងនឹងពិចារណាការពិន័យ សម្រាប់ផ្សារភាគហ៊ុនក្រុងតូក្យូ (TSE) រួមទាំងបទបញ្ជាកែលម្អពាណិជ្ជកម្ម។