ខេត្តបន្ទាយមានជ័យ ! ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ និងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដន ដែលបានបាក់នៅ ស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថា នៅព្រឹកនេះ អាងអូខៃដន ត្រូវបានបាក់ បណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ដល់រង្វង់មូលផ្លូវលេខ៥៨ ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិនសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ៕