ភ្នំពេញ៖ នៅក្នុងសង្គមយើងបច្ចុប្បន្ននេះ ស្រ្ដីនៅពុំទាន់ទទួលបានការឲ្យតម្លៃពេញលេញពីគ្រប់មជ្ឈមដ្ឋាននោះទេ។ មនុស្សទូទៅតែងតែចាត់ស្រ្ដីគ្រប់រូបជាមនុស្សទន់ខ្សោយ គ្មានសមត្ថភាពធ្វើរឿងធុំដុំ ជាពិសេសបញ្ហាទាំងអស់នេះភាគច្រើនបានធ្លាក់ទៅស្រ្ដីដែលរៀបការរួច ទោះបីស្ដ្រីរៀនចប់ មានចំណេះវិជ្ជាគ្រប់គ្រាន់ក្នុងការស្វែងរកការងារល្អៗធ្វើក៏ដោយ ប៉ុន្តែបុរសជាប្ដីមួយផ្នែកធំ បានមានទំនោរគិតថា ស្រ្ដីគួរតែនៅផ្ទះ រៀបចំផ្ទះសម្បែង មើលថែកូន ល្អជាជាងធ្វើការងារក្រៅ ដោយហេតុតែស្រឡាញ់គ្រួសារស្រ្ដីភាគច្រើនបានជ្រើសរើសគោលបំណងតាមប្ដី រហូតទាល់តែប្ដីខ្លះបានគិតថា ប្រពន្ធរបស់ខ្លួននៅតែផ្ទះ គ្មានចេះធ្វើអ្វីឡើយ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់បងស្រីម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Jee Lin បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលបង្ហាញពីការវិវត្តនៃការរស់នៅតាំងពីក្រមុំ រហូតដល់បានរៀបការ រួចលែងលះគ្នា ដែលបច្ចុប្បន្ននេះគាត់គឺជាស្រ្ដីមេម៉ាយ ដោយបងស្រីបានថែមទាំងបង្ហោះលើកទឹកចិត្តដល់មេម៉ាយគ្រប់រូបថា៖

«ថ្ងៃនេះសុំនិយាយពីប្រវត្តិរបស់នាងខ្ញុំបន្តិចណា ចង់និយាយចង់អោយស្រ្តីមេម៉ាយៗគ្រប់រូប តស៊ូឡើង​ ទី១ ខ្ញុំជាស្រ្ដីមេម៉ាយម្នាក់ដែលរស់នៅជាមួយប្ដីរយះពេល៣ឆ្នាំកន្លះ រស់នៅគ្មានការចុះសម្រុង មើលតែរូបរាងពីមុនទៅដឹងហើយ ខ្ញុំអាក្រក់ដោយសារបាក់កម្លាំធ្វើការ ខិតខំម្នាក់ឯង ការងារអ្វីក៏ធ្វើ ប្ដីចរិកមាយាទល្អជាងគេ១ពិភពលោកនេះ
រហូតដល់ខ្ញុំស៊ូមិនបានក៏សម្រេចចិត្តចេញពីឋាននរកមួយនេះ ពេលខ្ញុំលេងគ្នាហើយ មានសាច់ឈាម មុខមាត់ ដូចមនុស្សផ្សេងដល់ថ្នាក់ចង់សម្លាប់ខ្លួនឯង​ ប៉ុន្តែមានការលើកទឹកចិត្តពីប៉ាម៉ាក់ បងប្អូន។

ថ្ងៃទី១៨ខែ០១ឆ្នាំ២០២០ ខ្ញុំបានមកភ្នំពេញ ខំធ្វើការ តស៊ូម្នាក់ឯងប្រៀបដូចទូក១រសាត់គ្មានក្ដោងនៅកណ្ដាលសមុទ្រម្នាក់ឯង ខំព្យាយាម ចាប់ផ្ដើមជីវិតថ្មី តស៊ូ ទាំងការងារ ខំធ្វើការផង កាដូរអោយខ្លួនឯងផង ស្គាល់គោរពអ្នកដទៃ ស្គាល់គ្រប់ទង្វើរមនុស្ស អ្នកខ្លះក៏ល្អ អ្នកខ្លះក៏អាក្រក់ មានគ្រប់រសជាតិ ប៉ុន្តែខ្ញុំនៅតែមានការលើកទឹកចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង ទើបបានមកដល់ថ្ងៃនេះ ជូនចំពោះស្រ្ដីៗមេម៉ាយគ្រប់គ្នា សម័យនេះសុខចិត្តរស់ឈ្មោះជាស្រីមេម៉ាយក៏មិនចង់អោយកាយចិត្តនៅគ្រាំរីងរៃដែល ប៉ុន្តែមេម៉ាយអោយថ្លៃថ្នូរ ទើបគេអោយតម្លៃ​ ដូចច្នេះហើយទើបខ្ញុំមិនចង់អោយអ្នកណាមកលំបាកជាមួយខ្ញុំ» ៕