ក្រុមហ៊ុនអាកាសចរណ៍ American Airlines គ្រោងនឹងបញ្ជូនយន្ដហោះ Boeing 737 Max អោយធ្វើប្រតិបត្តិការឡើងវិញ ដើម្បីបម្រើការហោះហើរ ដឹកអ្នកដំណើរនៅចុងឆ្នាំនេះ ដោយផ្អែកទៅលើការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធ ។

ក្រុមហ៊ុនអាកាសចរណ៍ បាននិយាយថាក្រុមហ៊ុននឹងធ្វើប្រតិបត្តិការយន្តហោះ737 Max ប្រចាំថ្ងៃពីទីក្រុងម៉ៃអាមី និងទីក្រុងញូវយ៉ក ពីថ្ងៃទី ២៩ ខែធ្នូដល់ថ្ងៃទី ៤ ខែមករា ដោយមានជើងហោះហើរ ដែលអាចកក់បានចាប់ពីថ្ងៃទី ២៤ ខែតុលាតទៅ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ថាយើងនៅតែទាក់ទងជាមួយ រដ្ឋបាលអាកាសចរណ៍សហព័ន្ធ FAA និង ក្រុមហ៊ុន Boeing លើដំណើរការផ្តល់ការបញ្ជាក់ ការធ្វើប្រតិបត្តិការ ហើយយើងនឹងបន្តធ្វើបច្ចុប្បន្នភាពលើផែនការ របស់យើងដោយផ្អែក លើពេលវេលាដែលយន្តហោះត្រូវបានបញ្ជាក់” ។

នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាក្រុមហ៊ុនគ្មានពេលវេលាកំណត់សម្រាប់ការអនុម័តការដំណើរការយន្តហោះប្រភេទនេះឡើងវិញនោះទេ ហើយក្រុមហ៊ុនដកចេញបទបញ្ជារ បញ្ឈប់ប្រតិបត្តិការ បន្ទាប់ពីអ្នកជំនាញសុវត្ថិភាពបាននិយាយថា យន្តហោះប៊ូអ៊ីង បានបំពេញតាមស្តង់ដាសុវត្ថិភាព។

គួរបញ្ជាក់ថា យន្តហោះ ៧៣៧ MAX ត្រូវបានផ្អាកប្រតិបត្តិការ ចាប់តាំងពីខែមីនាឆ្នាំ ២០១៩ មកបន្ទាប់ពីករណីធ្លាក់យន្តហោះចំនួន ២ លើក បានសម្លាប់មនុស្ស ៣៤៦ នាក់។ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបាននិយាយថា ក្រុមហ៊ុននឹងធ្វើឱ្យអតិថិជនដឹងថា ពួកគេកំពុងហោះហើរលើយន្តហោះ ៧៣៧ MAX ដោយសុវត្ថិភាព។