ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោកស្តាយយ៉ាងខ្លាំងជាពន់ពេក និងសូមចូលរួមរំលែកព្រះមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ព្រះសង្ឃ សិស្សគណ អាចារ្យគណៈកម្មការវត្តឧណ្ណាលោម​ និងក្រុមគ្រួសារព្រះសពរបស់ ព្រះឥន្ទមុនី លឹម ឡុង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះ​គ្រូសូធ្យស្តាំវត្តឧណ្ណាលោម ដែលបានទទួលព្រះ​អនិច្ចធម្មដោយព្រះរោគាពាធ ក្នុងព្រះជន្ន ៥៦ព្រះវស្សា កាលពីវេលាម៉ោង១២និង៤៨នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ៣កើត ខែ​កត្តិក​ ឆ្នាំ​ជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវ​នឹងថ្ងៃ​ទី​១៩ ខែ​តុលា​ ឆ្នាំ​២០២០ នៅមន្ទីរពេទ្យប្រទេសថៃ។

ដោយអំណាចគុណបុណ្យព្រះរតន:ត្រ័យ និងមហាបុញ្ញកុសល​ផល​បុណ្យទាំងឡាយ​ សូមឧទ្ទិសប្រគេនចំពោះបដិសន្ធិវិញ្ញាណ ព្រះឥន្ទមុនី លឹម ឡុង បាននិមន្តទៅបដិសន្ធិក្នុងទី​ឋាន​បរមសុខគឺព្រះនិពា្វនជាភីយ្យោភាព ៕