ភ្នំពេញ៖ ថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ មណ្ឌលផ្សារទំនើបជីប ម៉ុង ណូរ៉ូម៉ល ទទួលបានការពេញនិយមកាន់តែច្រើនឡើងជាប្រចាំ បន្ទាប់ពីស្ថានភាពកូវីដ ក្នុងប្រទេសកម្ពុជា ត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

តាមការសង្កេតមើលពីចរាចរភ្ញៀវចេញចូលក្នុងផ្សារទំនើបថ្មីស្រឡាងចុងក្រោយនេះ និង តួរលេខដែលទទួលបានពីប្រធានគ្រប់គ្រងមណ្ឌលផ្សារទំនើបនេះ ឃើញថាចរាចរនៃការចេញ ចូលរបស់ភ្ញៀវមកកាន់ផ្សារទំនើបមានកំណើនឡើងជាប្រចាំនូវកម្រិត ១០% រៀងរាល់ខែក្នុងរយះពេល ៣ខែចុងក្រោយនេះ។

លោក រិទ្ធី ដែលបម្រើការងារអោយក្រុមហ៊ុនឯកជនមួយ ដែលមានទីស្នាក់ការក្នុងសង្កាត់បឹងកេងកង បានបង្ហាញនូវហេតុផលដែលខ្លួនតែងតែនាំក្រុមការងារមកទទួលអាហារថ្ងៃត្រង់នៅមណ្ឌលផ្សារទំនើបនេះគឹ “បើគិតទៅពីOffice ខ្ញុំមកទីតាំងនេះ គឺជិតអាចដើរមកបាន ហើយនៅក្នុងមណ្ឌលផ្សារទំនើបហ្នឹង មានជម្រើសច្រើនទាំងម្ហូប ខ្មែរ ចិន ថៃ ជប៉ុន វៀតណាម អឺរ៉ុប ដែលមាននៅហាងដូចជា On the Table, Sakura, Louisiana Chicken, Santafe, Dim Sum Emperors Cambodia, Sukiyaki, Mikasa Fusion & Longue, Ganh, Banana Leaf ហើយបើភេសជ្ជះវិញមានទាំងតែគុជ Fire Tiger, Chatime រួមជាមួយកាហ្វេ Starbucks ទៀត។

កំពុងអង្គុយជជែកគ្នាអំពីការងារជាមួយដៃគូររបស់ខ្លួននៅក្នុងហាងកាហ្វេ Starbucks លោក កែវ សុវណ្ណី មន្រី្តរាជការ បានអោយដឹងថា មណ្ឌលផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាទីតាំងល្អបំផុតសម្រាប់លោកក្នុងការណាត់ជជែកពីការងារផ្សេងៗជាមួយមិត្តភក្តិរបស់លោក ដោយ សារទីតាំងនេះស្ថិតនៅចំកណ្តាលទីក្រុងតែម្តង ហើយការិយាល័យមិត្តភក្តិរបសលោកភាគច្រើនគឺនៅជុំវិញទីនេះ ហើយទិដ្ឋភាពនៅជុំវិញក៏ស្រឡះល្អ មើលឃើញសកម្មភាពជុំវិញខ្លួន បូករួមជាភាពសំបូរបែបនៃម្ហូប និង ទំនិញនៅទីនេះផងដែរ រីឯរចនាម៉ូដនៃមណ្ឌលផ្សារទំនើបនេះគឺស្អាតប្លែកខុសពីម៉លដទៃតែម្តង ៕