លោក Haji Mohd Amin Liew រដ្ឋមន្រ្តី ការិយាល័យនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទី ២ នៃក្រសួងហិរញ្ញវត្ថុនិងសេដ្ឋកិច្ច របស់ប្រទេសព្រុយណេបាននិយាយថាប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ប្រទេសប្រ៊ុយណេក្នុងឆ្នាំ ២០១៩ ដែលមានលំហូរពាណិជ្ជកម្មចំនួន ១,៥ ពាន់លានដុល្លារព្រុយណេ ឬស្មើនឹង ១,១ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៩ ភាគរយនៃពាណិជ្ជកម្មសរុបរបស់ប្រទេសប្រ៊ុយណេ។

លោកនិយាយថាប្រទេសចិនគឺជាប្រភពនាំចូលធំបំផុតរបស់ប្រ៊ុយណេ ដែលមានទឹកប្រាក់ ៩១៥ លានដុល្លារប្រ៊ុយណេឬ ១៣,១ ភាគរយនៃការនាំចូលសរុបរបស់ខ្លួន ហើយប្រទេសចិនគឺជាទិសដៅធំជាងគេទី ៧ សម្រាប់ការនាំចេញដោយមានទឹកប្រាក់ ៥៨៤ លានដុល្លារប្រ៊ុយណេ ឬ ៥,៩ ភាគរយនៃការនាំចេញសរុប។

យោងតាមរបាយការណ៍បានឲ្យដឹងថា ទំនាក់ទំនងទ្វេភាគីដែលកំពុងកើនឡើងរវាងប្រទេសប្រ៊ុយណេ និងប្រទេសចិន ត្រូវបានអបអរនៅក្នុងសុន្ទរកថាដែលបានថ្លែង នៅក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឈូងសមុទ្រ Pan-Beibu លើកទី ១១ ដែលមានក្រោមប្រធានបទ “ជំរុញកិច្ចសហប្រតិបត្តិការប្រ៊ុយណេ – ចិន ដោយការធ្វើឱ្យប្រសើរអន្តរទំនាក់ទំនង” ។

លោករដ្ឋមន្ត្រី ហិរញ្ញវត្ថុនិយាយថា ក្រឡេកមើលឱកាសសម្រាប់ប្រទេសទាំងពីរដើម្បីទាញយកផលប្រយោជន៏ លោកបាននិយាយថា ប្រទេសប្រ៊ុយណេ សំបូរទៅដោយធនធានធម្មជាតិ ដូចជាប្រេងនិងឧស្ម័នធម្មជាតិ មានទីតាំងស្ថិតនៅមជ្ឈមណ្ឌលតំបន់រីកចំ រើន ។ លោកជឿជាក់ថាកិច្ចសហប្រតិបត្តិការ រវាងប្រទេសប៊្រុយណេ – ចិន មិនត្រឹមតែពង្រឹងការតភ្ជាប់រវាងប្រទេសចិននិងបណ្តាប្រទេស អាស៊ាន ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោ ជន៍ ដល់កិច្ចសហប្រតិបត្តិការចិន – អាស៊ាន ក៏ដូចជាគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវផងដែរ។

ការខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ប្រទេសចិន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីជំរុញការអភិវឌ្ឍកំពង់ផែវៃឆ្លាតនៅឈូងសមុទ្រ Beibu រួមជាមួយទីតាំងយុទ្ធសាស្ត្រនិងការតភ្ជាប់ជាមួយបណ្តាប្រទេសសមាជិកអាស៊ាន។ លោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសព្រុយយណេ កំពុងសម្លឹងមើលឱកាសតាមរយៈកិច្ចសហប្រតិបត្តិការដែលមានស្រាប់នៅក្នុងច្រក របៀងសេដ្ឋកិច្ចប៊្រុយណេ – ក្វាងស៊ី ដើម្បីដើរតួនាទីកាន់តែខ្លាំងនៅក្នុងរបៀងពាណិជ្ជកម្មសមុទ្រ និងដីគោក អន្តរជាតិថ្មី ។