រាជធានីបាងកក៖ ក្រពើដ៏ធំមួយក្បាល បានឡើងតាមទឹកជំនន់ ហើយ​ចេញ​មករាតត្បាត រកចាប់មាន់របស់អ្នកស្រុកស៊ី តែប៉ះចំថ្ងៃអង្សា ត្រូវ​ប្រជាពលរដ្ឋរាយការណ៍ ប្រាប់ក្រុមអ្នកសង្គ្រោះ ចេញមកធ្វើអន្ដរាគមន៍ ចាប់វាបាន កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែតុលា នៅក្នុងឃុំ Mak Khaeng ទីក្រុងប៉ាទីយ៉ា ខេត្ត Udon Thani ។

ក្រុមអ្នកជួយសង្គ្រោះ បានឲ្យដឹងថា កាលពីរសៀល ថ្ងៃកើតហេតុ ពួកគេ​បានទទួលការហៅទូរស័ព្ទ មកប្រាប់អំពីករណីក្រពើឡើង រកចាប់មាន់ស៊ី។ ភ្លាមៗនោះ ពួកគាត់បានធ្វើដំណើរទៅកាន់ទីនោះ ហើយព្យាយាមជាច្រើន​ម៉ោង ទម្រាំចាប់វាបាន។ ក្រពើមួយក្បាលនេះ មានបណ្ដោយ ប្រវែង​៣ម៉ែត្រ។

លោក Pitchaya Chiewkanrob អាយុ៦០ឆ្នាំ បានប្រាប់ក្រុមអ្នក​សង្រ្គោះ និងប៉ូលិសថា ផ្ទះរបស់គាត់មិននៅជិតទឹកនោះឡើយ។ ដូច្នេះ​ក្រពើនេះអាចរួចចេញមកពីកសិដ្ឋានណាមួយ ហើយប៉ូលិសក៏កំពុង​តែ​ស្វែង​រកម្ចាស់​របស់ក្រពើផងដែរ៕