Å@èAîCå„èâÇÃìåìÏÉAÉWÉAóñKÇÃÇΩÇflÅAâHìcãÛç`Çèoî≠Ç∑ÇÈêõéÒëäÅiç∂Ç©ÇÁÇQêlñ⁄ÅjÇ∆ê^óùéqïvêlÇÁÅÅÇPÇWì˙åflå„ÇQéûÇPÇSï™

រដ្ឋធានីហាណូយ៖ ក្រោយពេលឈានជើងមកដល់ប្រទេសវៀតណាមភ្លាម នាយករដ្ឋមន្រ្ដីថ្មីរបស់ជប៉ុន កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ បានចរចាគ្នា ​ស្ដីអំពីអំពីការពង្រឹងសន្ដិសុខ នៅក្នុងតំបន់ និងការបង្កើនចំណងទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសជប៉ុន និងវៀតណាម។

លោក Suga Yoshihide នាយករដ្ឋមន្រ្ដីជប៉ុន និងសមភាគីវៀតណាម លោក Nguyen Xuan Phuc បានជួបចរចាគ្នា នៅក្នុងការិយាល័យរបស់នាយករដ្ឋមន្រ្ដីវៀតណាម នាទីក្រុងហាណូយ។ ​នាយករដ្ឋមន្រ្ដីជប៉ុន បានជ្រើសរើសយកប្រទេសវៀតណាម នៅក្នុងដំណើរទស្សនកិច្ចរបស់លោក ជាលើកដំបូង​ នៅឯនាយសមុទ្រ ហើយលោកបានអញ្ជើញមកដល់ប្រទេសនេះ កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញ។

បើតាមគម្រោងនេះ ​នាយករដ្ឋមន្រ្ដីជប៉ុន ​នឹងថ្លែងអំពីគោលនយោបាយរបស់ជប៉ុន​ សម្រាប់ប្រជាជាតិអាស៊ាន ខណៈវៀតណាម នឹងធ្វើជាប្រធាន នៃកិច្ចប្រជុំកំពូលអាស៊ាន នៅខែក្រោយនេះ។ ​នៅក្នុងជំនួបជាមួយនឹងនាយករដ្ឋមន្រ្ដីវៀតណាមនោះ លោក Suga ​បានបញ្ជាក់ឡើងវិញ អំពីគោលជំហរ នៃកិច្ចសហប្រតិបត្ដិការរបស់ជប៉ុន ជាមួយនឹងវៀតណាម ក្នុងការបង្កើតតំបន់ Indo-Pacific សេរី និងចំហ ដោយផ្អែកលើបទដ្ឋាន នៃច្បាប់។  ជាមួយគ្នានេះ មេដឹកនាំទាំង​បានបង្កើនទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំង២ផងដែរ។

បើតាមអ្នកវិភាគ​ បានលើកឡើងថា លោក Suga នាយករដ្ឋមន្រ្ដីជប៉ុន បានថ្លែងបែបនេះ ចំពេលចិនកំពុងតែបង្កើនសកម្មភាពយោធា នៅក្នុងសមុទ្រចិនខាងត្បូង។ នេះជាសញ្ញាមួយ បង្ហាញថា ជប៉ុនប្រឆាំងដាច់ខាត ចំពោះឥទ្ធិពលរបស់ចិន នៅក្នុងដែនសមុទ្រនេះ។ នាយករដ្ឋ​មន្រ្ដីជប៉ុន មានគោលបំណងដ៏សំខាន់ក្នុងការបង្កើន​កិច្ចសហប្រតិបត្ដិការសន្ដិសុខជាមួយនឹង​ប្រទេសវៀតណាម។ ក្រៅពីនេះ មេដឹកនាំទាំង២​បានពិភាក្សាគ្នា លើកិច្ចព្រមព្រៀង បញ្ជូនសម្ភារការពារជាតិទៅឲ្យប្រទេសវៀតណាម និងកិច្ចសហប្រតិបត្ដិការខាងបច្ចេកទេសថែមទៀតផង៕