ភ្នំពេញ៖ នាថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២០ លោកឧកញ៉ា ប៊ុន រតនា បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋសរុបជិត២០០គ្រួសារ ស្ថិតនៅ នៅឃុំជ្រោយស្តៅ និងអូរតាគី ស្រុកថ្មគោលខេត្តបាត់ដំបង ដែលកំពុងរងនូវបញ្ហាគ្រោះទឹកជំនន់ ។

ដោយលោកឧកញ៉ា ប៊ុន រតនា​ ប្រកាន់គោលជំហរ «ជួយគ្នាក្នុងគ្រាអាសន្ន ខ្មែរជួយខ្មែរ» នេះហើយលោកក៏មិនឱបដៃឈរមើល ដោយបន្តរំលែកនូវ​ថវិកាផ្ទាល់ខ្លួន និង កៀរគរ សប្បុរសធម៌ផ្សេងៗ ឲ្យរួមដំណើរទៅជាមួយលោក ដើម្បីបន្តជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពពុងប្រឈមបញ្ហាគ្រោះទឹកជំនន់។ លោកឧកញ៉ា បានឲ្យដឹងថា ​ខ្ញុំ​បា​ទ​ ​និង​ភ​រិ​យា​ រួ​ម​ជា​មួ​យ​លោ​កគ្រូ​ ​សឹ​ង​ ​ឆា​ត​វិជ្ជា​ ​និ​ង​លោ​ក​ ​ឧ​កញ៉ា​ ​ទេ​ស​ ​ដា​រ៉ា​វិ​ចិ​ត្រ​ និ​ង​ស​មា​ជិ​ក​ ​M​as​t​e​r​ ​L​i​f​e​ C​l​u​b​ ​បា​ន​នាំ​យ​ក​ថ​វិ​ការ​ស​រុ​ប​ទាំ​ង​អ​ស់​ជា​ង​២​០​លា​នរៀ​ល​ ​ទិ​ញ​ជា​អំ​ណោ​យ​មា​ន​អ​ង្ក​រ​ ​មី​ ​ទឹ​ក​ត្រី​ ​ប៊ី​ចេង​ ​និ​ង​ថ​វិ​កា​មួ​យ​ចំ​នួ​នតូ​ច​ ​ក្នុ​​​​​​​ង​​​​​​​មួ​​​​​​​យ​​​​​គ្រួ​​​​​​​សា​​​​​​​រ​​​​​​​ ​​​​​ម​ក​​​ចែ​​​​ក​​​ជូ​​​ន​​​ប​​​ង​​​ប្អូ​​​ន​​ប្រ​​​ជា​ព​​​ល​​​រ​​​​​ដ្ឋ​ស​រុ​ប​ជិ​ត​២​០​០​គ្រួ​សារ​នៅ​ឃុំ​ជ្រោ​យ​ស្តៅ​ ​និ​ង​អូ​រ​តា​គី​ ​ស្រុ​ក​ថ្ម​គោ​ល​ខេត្ត​បា​ត់​ដំ​ប​ង​។​ ​

លោកឧកញ៉ាបន្តថា តាមរយៈមូលនិធិខ្មែរតែមួយ របស់លោក សឹ​ង​ ​ឆា​ត​វិជ្ជា ស្ថាបនិក M​as​t​e​r​ ​L​i​f​e​ C​l​u​b​ ​បានកៀរគរថវិកា​ ហើយបូករួមជា​មួយការរៃអង្គាស់គ្នា ក្នុងសមាជិករបស់ក្លិប ក៏បានប្រមូលថវិកាយ៉ាងច្រើននេះ មកជួយដល់ពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ។ លោកឧកញ៉ាបានបន្តទៀតថា ចំ​ពោះ​ថ​វិ​កា​​ដែ​​ល​​ប​​​ង​​ប្អូ​​​ន​​​​ចូ​​ល​​​រួ​​​ម​​​ប​​​រិ​​​ច្ចា​ក​និ​ង​យក​​ទៅ​ចែក​នៅ​ថ្ងៃ​ទី​២​១​ខែ​តុ​លា​ឆ្នាំ​​២​០​២​០ ដោយឡែក​សំ​រាប់​ប​ង​ប្អូ​ន​ច​ង់​ចូ​ល​រួ​ម​ប​រិច្ចា​ក​អា​ច​ផ្ញើ​រ​ថ​វិ​កា​រ​តា​ម​​រ​យៈ​ ប្រព័ន្ធផ្ញើថវិកាចំនួន ៣ យ៉ាងរហ័ស​ របស់លោកឧកញ៉ា ដែលមានដូចខាងក្រោមនេះ៖ -ABA: 001 142 816 (Bun Ratana) -Acleda ទាន់ចិត្ត: 1135 6761 4 (Bun Ratana) -Wing លេខទូរសព្ទ: 010 330 011 – 090330 011 ៕