ភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា នេះក្រុមហ៊ុនរួយបានចូលរួមថវិកាចំនួន10000$ជូនដល់សម្ដេចតេជោសំរាប់ជួយសំរួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលបានជួបទុក្ខលំបាកដោយសារគ្រោះធម្មជាតិទឹកជំនន់។

ក្នុងឱកាសនេះ  អ្នកស្រី ណារួម តំណាងឲ្យក្រុមហ៊ុន រួយ ទាំងមូល បានបង្ហាញអារម្មណ៍ឈឺឆ្អាលដល់បងប្អូនរងគ្រោះ និងប្រសិទ្ធពរឲ្យប្រជាជនខ្មែររងគ្រោះទាំងអស់ឆាប់បានធូរស្បេីយពីគ្រោះចង្រៃនេះ និងជូនពរអោយសម្តេចតេជោ ប្រមុខរដ្ឋាភិបាលកម្ពុជា ជួបតែសំណាងល្អ សុខភាពល្អ និងអាយុវែងដេីម្បីជួយប្រជាជនខ្មែររៀងរហូត។

ជាមួយគ្នានេះដែរ អ្នកស្រី ស្រី ណារួម បានចូលរួមថវិការចំនួន 5000$ ជាមួយលោកជំទាវ ម៉ែ ម៉ៅមាល័យ កែវ គឹមយ៉ាន ដេីម្បី រួមចំណែក ជួយដល់ជនរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខេត្តបន្ទាយមានជ័យ ៕