ខេត្ដបាត់ដំបង៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ស្ពានអូរកញ្ចុះដែលស្ថិតនៅតាមបណ្ដោយផ្លូវ ៥៧B ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្ដបាត់ដំបង ត្រូវបាក់ទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង ។

អាស្រ័យហេតុនេះ អ្នកដំណើរដែលត្រូវធ្វើដំណើរតាមផ្លូវ៥៧B ទិសដៅពីស្រុកបវេល ឆ្ពោះទៅកាន់ ស្រុកសំពៅលូន គឺមិនអាចឆ្លងកាត់បានទៀតទេ៕