ភ្នំពេញ៖ នៅថ្ងៃទី 16 ខែតុលា realme ដែលជាអ្នកពេញនិយមផ្នែកបច្ចេកវិទ្យានឹងដាក់ប្រកាសនូវ realme 7i ដែលវាមានកាមេរ៉ាអាចថតបានច្បាស់ដូចគ្នាជាមួយនឹង realme 7 Pro ដែលអាចលេង filter ប្តូរពណ៌ថ្មីៗជាច្រើន និង realme 7 ដែល Gamer ចូលចិត្តបំផុត គឺវាមានបំពាក់នូវកាមេរ៉ាកម្រិត Flagship 64MP Ultra Clear 4 គ្រាប់ មិនថាថតរូបឬថតវីដេអូ គឺអាចថតបានដូចការថតកុនខ្នាតធំដែលអាចថតបានគ្រប់ចំនុចលម្អិត ជាមួយគ្នានេះដែរ វាក៏មានបំពាក់ជាមួយនឹងថាមពលថ្មធំ 5000mAh អេក្រង់កម្រិត 90Hz ហើយអាចនឹងមានតម្លៃមិនលើសពី $250 ។

ក្នុងនាមជាស្មាតហ្វូនដំបូងគេដែលបាននាំយកបច្ចេកវិទ្យាថតរូបលំដាប់ Flagship មកបំពាក់លើស្មាតហ្វូនដែលមានជួរតម្លៃក្រោម $250 ការបង្ហាញខ្លួនរបស់ realme 7i មានន័យថា realme 7 series នឹងក្លាយជាអ្នកពេញនិយមនៃផ្នែកបច្ចេកវិទ្យា កាមេរ៉ា 64MP Ultra Clear 4 គ្រាប់ជាផ្លូវការ ដោយបង្កើតនូវស្តង់ដារថ្មីសម្រាប់ស្មាតហ្វូនដែលមានតម្លៃ $250 ឡើង ដោយមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ដឹកនាំឧស្សាហកម្មស្មាតហ្វូនអោយមានការរីកចម្រើនល្អ ។ ជាមួយគ្នានេះដែរ realme 7 series នឹងនាំអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍រីករាយក្នុងការរស់នៅប្រចាំថ្ងៃដែលនាំមកដោយ “បច្ចេកវិទ្យា”និង”ភាពស្រស់ស្អាត”។

សម្រាប់realme 7 series មិនថាការថតរូបឬបច្ចេកវិទ្យាសាកថ្ម គឺមានការកែប្រែប្រសើរជាងផលិតផលrealme Number series មុនៗ ។ ហើយបើមើលទៅលើផ្នែកកាមេរ៉ា គឺវាមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ដែល realme Number series អាចថតបានច្បាស់ដូចក្នុងភាពយន្ត ថែមទាំងមានបំពាក់នូវ Filters ដែលពេញនិយមជាច្រើន ដូចជា Cyberpunk, Flamingo, Modern Gold ជាដើម ទោះជាអ្នកមិនចេះសោះក៏អាចថតបានដូចទៅនឹងក្នុងភាពយន្តបានដែរ។

អ្វីដែលគួរអោយកត់សម្គាល់នោះគឺ realme 7i មិនត្រឹមតែមានបំពាក់នូវកាមេរ៉ា 64MP Ultra Clear 4 គ្រាប់ ជាមួយគ្នានេះដែរថែមទាំងអាចបើកមុខងារទប់លំនឹងវីដេអូ UIS Max មិនថាក្នុងការរស់នៅប្រចាំថ្ងៃឬក៏ការហាត់ប្រាណ គឺអាចថតបានយ៉ាងច្បាស់ល្អ មិនរំលងរាល់ចំនុចលម្អិត ។ ប្រសិនបើអ្នកមិនចេះ ប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារថតវីដេអូរបស់ reamle 7i គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ នៅក្នុង Cinema Mode យើងអាចថតវីដេអូដោយខ្នាត21:9 មានរាងទ្រវែង ដែលអាចថតបានវីដេអូដូចទៅនឹងភាពយន្តពិតៗ អ្នកនឹងឃើញថា ជីវិតកាន់តែមានភាពអស្ចារ្យជាងក្នុងភាពយន្ត ហើយម្នាក់ៗសុទ្ធតែអាចធ្វើជាអ្នកដឹកនាំនៃជីវិតបានគ្រប់គ្នា។

realme 7 series គាំទ្រដល់យុវវ័យក្នុងការកត់ត្រាការរស់នៅតាមរយៈការថតរូប ថតវីដេអូ បង្កើតនូវការចងចាំល្អៗសម្រាប់ខ្លួនឯង ហើយជំរុញអោយយុវវ័យបង្កើតនូវអ្វីដែលថ្មីតាមរយៈបច្ចេកវិទ្យាថ្មីៗ ។ ហើយ realme 7 series លើកនេះក៏បានមានការកែប្រែឈានមុខគេទៅលើផ្នែកថតរូប និងក្លាយជាការកែប្រែដែលលេចធ្លោបំផុតនៃ Number series ។

សម្រាប់ការរចនាបទខាងក្រៅ realme 7i មានពីរជម្រើសគឺពណ៌ Aurora Green និង ពណ៌ Porla Blueដែល មើលទៅថ្លៃថ្នូរនិងទាន់សម័យ។ សម្រាប់ផ្នែកថាមពលថ្ម realme Number series តែងតែបន្តយកបច្ចេកវិទ្យាឈានមុខមកបំពាក់នៅលើផលិតផលជាច្រើនមុនគេ realme 7 Pro ប្រើប្រាស់នូវបច្ចេកវិទ្យា65W SuperDart លំដាប់ Flagship ហើយrealme 7 ប្រើប្រាស់បំពាក់នូវបច្ចេកវិទ្យាសាកថ្ម30W Dart និងrealme 7i បំពាក់នូវថាមពលថ្មធំ 5000mAh និងសាកថ្មលឿន18W និងមានមុខងារសន្សំសំចៃថាមពលថ្ម ដែលថ្ម5% លេង WhatsAppបានរយៈពេល66នាទី សម្រាប់កម្រិតតម្លៃគឺអាចអោយសិស្ស និងអ្នកប្រកបការងារមួយចំនួនអាចទទួលបានបទពិសោធន៍បច្ចេកវិទ្យាដែលពេញនិយមបំផុត។

សរុបមកការបង្ហាញខ្លួនរបស់ realme 7i ដែលមានមុខងារថតរូបច្បាស់ ធ្វើអោយផលិតផល realme Number series កាន់តែអស្ចារ្យថែមទៀត រួមជាមួយនឹង realme 7 Pro ដែលអាចលេង filter ប្តូរពណ៌ថ្មីៗជាច្រើន និង realme 7 ដែល Gamer ចូលចិត្តបំផុត បង្កើតបានជាផលិតផលដែលមានគុណភាពខ្ពស់ និងមានក្នុងជួរតម្លៃជាច្រើនដែលជាជម្រើសដ៏ល្អសម្រាប់បំពេញតម្រ្ូវការរបស់អតិថិជន។

តើនឹងមានភាពភ្ញាក់ផ្អើលអ្វីខ្លះនៅក្នុងកម្មវិធីដាក់ប្រកាស realme 7i នៅម៉ោង19:00 ថ្ងៃទី16ខែតុលា នេះ សូមទន្ទឹមរង់ចាំទាំងអស់គ្នា៕