ភ្នំពេញ៖​ បច្ចុប្បន្ននេះទឹកជំនន់កំពុងតែវាយលុយនៅតាមបណ្ដាខេត្ត ក្រុងមួយចំនួន ដែលបានធ្វើឲ្យពលរដ្ឋរាប់រយគ្រួសារត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ថ្មីៗនេះដែរប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ចំពោះអាងចិញ្ចឹមក្រពេីមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិព្រែកសំរោង៣​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ដោយសារមានការលិចទឹកខ្លាំង។

ដូច្នេះហើយពលរដ្ឋដែលរស់នៅក្បែរនោះបានធ្វើការសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យទីតាំងអាងចិញ្ចឹមក្រពើនោះ ដើម្បីរកវិធីសាស្ត្រទប់ស្កាត់ទុកជាមុន ជៀសវាងមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ដែលនាំប៉ះពាល់ដល់អាយុជីវិត ៕