លោក ដុះ ឡុង អ្នក​ឃុំរំលេច ស្រុកបាកាន​ ខេត្តពោធិ៍សាត់ បាន​សម្រេ​ចក្តីប្រាថ្នាតបស្នងសង​គុណ​លោកយាយ​ តាម​រយៈ​ការ​ប្រើប្រាស់ទឹកប្រាក់​៥​លានរៀល ដែលឈ្នះពីភេសជ្ជៈប៉ូវកម្លាំងវើក  WURKZ ជួយ​ដោះទាល់នាគ្រាលំបាកមួយ។

លោក ឡុង បញ្ជាក់ថា៖ «លោកយាយខ្ញុំស្រាប់តែធ្លាក់ខ្លួនឈឺត្រូវឲ្យខ្ញុំសម្រេចចិត្តថាឈប់ធ្វើការសំណង់ឆ្ងាយពីផ្ទះព្រោះត្រូវនៅជាជំហរគ្រួសារ អ៊ីចឹងហើយខ្ញុំក៏រកការងារបានធ្វើនៅឃ្លាំងផលិតជីធម្មជាតិដែលនៅជិតផ្ទះ។ ហើយនៅទីនោះ​ហើយ​ដែលខ្ញុំទិញវើក WURKZ ហូបពីតូបលក់មុខកន្លែងធ្វើការជារៀងរាល់ថ្ងៃ មុន​ចូលធ្វើការអស់១ខែហើយ។ រហូតដល់ថ្ងៃទៅ​៣ ខែតុលា នេះ បានឈ្នះ៥លានរៀលតែម្តង»។

ចៅកតញ្ញូរូបនេះបន្ថែមថា៖ «ចៃដន្យអីថ្ងៃនោះនៅសល់វើកតែមួយកំប៉ុងគត់ ដែល​ខ្ញុំក៏ទិញទុកហូបជាធម្មតា។ គ្រាន់តែរៀបនឹងធ្វើការ ខ្ញុំក៏មិនបង្អង់យូរគាស់ឆាច់ ឃើញគេដាក់៥លាន ខ្ញុំអរឡើងស្លុតទៅជាស្ងួតមាត់អស់។ ថាហ៊ោក៏ហ៊ោមិនចេញ បានត្រឹមតែនិយាយតិចៗទៅអ្នកធ្វើការជាមួយគ្នាប្រហែល​៧​នាក់ ថា ខ្ញុំឈ្នះ៥​លានហើយ។ គេគ្រប់គ្នាមិនជឿខ្ញុំទេ ថែមទាំងបោះពាក្យថា ឈ្នះ៥លានអីមុខស្ងួតអ៊ីចឹង។ ដល់តែថៅកែខ្ញុំដែលនៅជិតនោះសុំក្រវិលកំប៉ុងមើលទើបគាត់ថាជួយអរផង ឈ្នះបាន៥លានពិតប្រាកដរបស់គេ»។

ទឹកប្រាក់នេះលោក ឡុង យកទៅទិញថ្នាំសង្កូវដើម្បីព្យាបាលរោគចាស់ជរារបស់លោកយាយវ័យជាង ៨០ ឆ្នាំរបស់គាត់ និង​ បានយកទៅសងបងប្អូនខ្លះផងដែរ។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ ៥០ លានរៀល ៥ លានរៀល ១លានរៀល ១ម៉ឺនរៀល ៥ ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕