ភ្នំពេញ៖​ បុរី ប៉េង ហួត​ តែង​តែ​គិត​គូរ​អំពី​សុខុមាលភាព បរិស្ថាន​ធម្មជាតិ និង​ភាព​ស៊ីវីល័យ​របស់​អតិថិជន​តាម​រយៈ​ការ​បង្កើត​គម្រោង​លំនៅដ្ឋាន​សម្បូរ​បែប​រាប់​សិប​ទីតាំង​ដែល​សុទ្ធ​សឹង​តែ​ជា​តំបន់​មាន​សក្ដានុពល​។ ដើម្បី​បន្ត​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​ឱ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ បុរី ប៉េង ហួត ​​​នឹង​មាន​កម្មវិធី​ផ្ដល់​ជូន​យ៉ាង​ពិសេស​​សម្រាប់​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​អាច​ទិញ​ផ្ទះ​ប្រភេទ​វីឡា​កូន​កាត់​ម៉ូដថ្មី​​ក្នុង​តម្លៃ​ដ៏​សមរម្យ​បំផុត ​ត្រឹម​តែ​ជាង​៩​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ។

​​ក្រៅ​ពី​តម្លៃ​ដ៏​សមរម្យ​ដែល​មិន​ធ្លាប់​មាន​​សម្រាប់​​ច្រើន​ឆ្នាំ​មក​នេះ គម្រោង​វីឡា​កូន​កាត់​ម៉ូដ​ថ្មី​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​​គម្រោង ហ្គ្រេន​ស្តា ​ផ្លា​ទី​នីម​ ដំណាក់​កាល​ទី​២ “អេ​កូ ​ខូឡិកសិន” ​សាង​សង់​ក្នុង​ទំ​ហំ​ដី​ធំ​ល្វឹង​ល្វើយ លាត​សន្ធឹង​ជាង​១៥០​ហិកតា ​​​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​បរិស្ថាន​ធម្មជាតិ​ចម្រុះ​​ដ៏​ស្រស់​បំព្រង ​មាន​កន្លែង​​កម្សាន្ត​សម្បូរ​បែប មាន​​បឹង​ធម្មជាតិ​សម្រាប់​ជិះ​ទូក​​បណ្ដែត​អារម្មណ៍ ​ផ្លូវ​សម្រាប់​អ្នក​ជិះ​កង់ ហាត់​ប្រាណ ដែល​ស័ក្ដិសម​សម្រាប់​អ្នក​ស្រលាញ់​សុខភាព។ ​​នេះ​ជា​ការ​វិវត្ត​ឆ្ពោះ​ទៅ​រស់​នៅ​បែប​ថ្មី ​កាន់​តែ​ទំនើប និង​ផ្សារ​ភ្ជាប់​ជាមួយ​ធម្មជាតិ​ពិត​ៗ។

តម្លៃ​ត្រឹម​តែ​ជាង​៩​ម៉ឺន​ដុល្លារ ស្ថិត​ក្នុង​ទីតាំង​ដ៏​មាន​សក្ដានុពល​អម​ដោយ​ធម្មជាតិ​ល្អ​​បរិសុទ្ធ ​គម្រោង​វីឡា​កូន​កាត់​ម៉ូដ​ថ្មី​នេះ​នឹង​ផ្ដល់​ជូន​​ក្នុង​ចំនួន​មាន​កំណត់​សម្រាប់​អតិថិជន​ដែល​មក​​បាន​មុន​តែ​ប៉ុណ្ណោះ។ ​កុំ​ឱ្យ​ឱកាស​នេះ​កន្លង​ផុត សូម​ត្រៀម​ខ្លួន​ទទួល​យក​ការ​ផ្ដល់​ជូន​ដ៏​កម្រ​មាន​នេះ​ជាមួយ​បុរី​ ប៉េង ហួត ​ក្នុង​ពេល​ឆាប់ៗ​នេះ។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​គម្រោង​វីឡា​កូនកាត់​ប្រភេទ​ថ្មី​នេះ សូម​រង់​ចាំ​តាម​ដាន​នៅ​លើ​ទំព័រ​ Facebook ផ្លូវ​ការ​របស់​បុរី ប៉េង ហួត ឬ​​​លោក​អ្នក​អាច​ទាក់​ទង​​​លេខ​ទូរស័ព្ទ៖ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬ​ក៏​​អញ្ជើញ​មក​សាកសួរ​ព័ត៌មាន​ផ្ទាល់​​ពី​គ្រប់​ការិយាល័យ​លក់​ដែល​នៅ​ក្បែរ​លោក​អ្នក​រៀង​រាល់​ម៉ោងធ្វើការ៕​​​​