ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០​ កញ្ញា សូ​ ដានីតា មានឆេះកំហឹងប្រតិកម្មទៅលើផេកសារព័ត៌មាននៅក្នុងយូធូបមួយ ដែលបានបង្ហោះថានាង «ភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ ដោយខាងប្រុសសារភាពថា…»។

ក្រោពីបានឃើញការបង្ហោះព័ត៌មានធ្វើឲ្យប៉ះពាល់ដល់កញ្ញា សូ ដានីតា នាងក៏បានធ្វើការតបតភ្លាមៗទៅលើអ្នកបង្ហោះនោះ ដោយយោងតាមការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកកញ្ញា សូ ដានីតា បានឲ្យដឹងថា៖«អ្នកឯងជាអ្នកសារពត៍មាន អ្នកឯងចង់និយាយអី សរសេរអីក៏បាន ព្រោះចង់បានគេចូលមើលច្រើនអានច្រើន តែអ្នកឯងមានគិតពីអារម្មណ៍របស់មនុស្សដែរអ្នកឯងសរសេររែនិយាយទេ ថាគេអានហើយមានអារម្មណ៍យ៉ាងម៉េច ? អ្នកឯងអាងគេមិនតបត ព្រោះមិនចង់វែងឆ្ងាយអ្នកឯងបានដៃ ខ្ញុំបងប្អូនគ្នា២ ៣ឆ្នាំ អ្នកឯងហ៊ាមាត់ឡើងប្រុសក្មេង ចុះអ្នកសិល្បៈ១ចំនួន យកប្តីប្អូន ៥ឆ្នាំ រហូត១០ឆ្នាំជាង យកប្តីគេ ហើយយកគ្នាមានកូន ២ ៣ ៤មិនទាន់ការ ម៉េចលោកឯងមិនសរសេរផង ??? រឺ លោកឯងឃើញគេទាំងនោះ ឃើញប្តីគេមានបុណ្យសក្តិ៍ មានលុយថានៈ ទើបពួកលោកសារពត៍មាន១ចំនួនឯងមិនហ៊ានសរសេរ ? មុននឹងសរសេរចំណងជើង យល់ក្បាលគេផង ថាគេឃើញហើយ មើលហើយឈឺក្បាលអត់ ? ចេះអាន ចេះសរសេរអក្សរ គួរចេះក្រមសីលធម៍ផង កុំខំរៀនបានច្រើន ហើយយកមកប្រើរអោយគេដៀលលើក្បាលវាមិនល្អទេ បើលោកឯងសារពត៍មានហ៊ានចំណងអត់ទើសក្បាលអាណា បានតែលើអ្នកសិល្បៈគ្មានខ្នងក្រាស់ទេ បើអ្នកសិល្បៈមានអ្នកចិញ្ចឹម រឺ មានប្តីអ្នកមានលុយអំណាច ទោះគេប្រវត្តិ៍រលួយយ៉ាងម៉េចក៏លោកឯងមិនហ៊ានសរសេរ សូម្បីចំណងមិនល្អប៉ះលើឈ្មោះគេ ! សម័យនេះហើយ លោកល្មមប្រើសិទ្ធអោយស្មើរគេផងលោក !!!» ៕

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖