ភ្នំពេញ៖ គូស្នេហ៍ជាតារាចម្រៀងដូចគ្នា លោក ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស កាន់តែទទួលបានកេរ្ដិ៍ឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ ដោយពេលនេះ តារាប្រុសស្រីពីរដួងនេះ ក៏មានភាពមមាញឹកជាមួយការងារខ្លាំងផងដែរ។

ជាការពិតណាស់ ជី ដេវីត និងកញ្ញា ទេព បូព្រឹក្ស ជាគូស្នេហ៍ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែននឹងអ្នកទាំងពីរ តាមរយៈសកម្មភាពស្វីតៗ និងបង្ហាញពីក្ដីស្រលាញ់ចំពោះគ្នាកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ក្រៅពីជោគជ័យលើរឿងស្នេហាហើយ គូស្នេហ៍មួយគូនេះ ក៏បើកជំនួញផ្ទាល់ខ្លួនជាមួយគ្នាផងដែរ។ ដោយមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាប្រុសស្រីមួយគូនេះ តែងតែប្រើប្រាស់នៅសម្ភារៈម៉ាកល្បីៗ និងនិយមទិញគ្រឿងពេជ្រពាក់ទៀតផង។

ជាក់ស្ដែង មុននេះបន្តិចនៅលើផេកផ្លូវការរបស់លោក ជី ដេវីត បានបង្ហោះរូបភាពមួយសន្លឹកព្រមទាំងភ្ជាប់ជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖«ធ្លាប់សន្យាហើយថានឹងទិញអោយឥឡូវទិញមែន ជីវិតអើយអីក៏សំណាងម្លេះ ប្រពន្ធស្អាតហើយចិត្តល្អទៀត សំខាន់ម៉ាត់ណាម៉ាត់ហ្នឹងកុំជោរជាមួយ Tep Boprek anyways i love you so much
super best gift ever… yeahhh guy happy birthday to me
G63 – welcome to DIT-WAY 🇰🇭» ។

ក្រោយបង្ហោះរូបភាពបង្ហាញឡានទំនើបនេះរួច មានអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរអ្នកទាំងពីរ ព្រមទាំងជូនពរអ្នកទាំងពីរឲ្យស្រលាញ់គ្នារហូត និងរង់ចាំដំណឹងល្អ ថ្ងៃចូលរោងការរវាងតារាប្រុសស្រីនេះ ក្នុងពេលឆាប់ៗផងដែរ ៕