(ភ្នំពេញ) ថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២០៖ កម្មវិធីសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង ក្រោមប្រធានបទ ‘Love & Care’ ត្រូវបានទទួលស្គាល់ថាជាកម្មវិធីសង្គមដែលល្អជាងគេ និងជាកម្មវិធីដែលឈ្នះពានរង្វាន់មាស អាស៊ីប៉ាស៊ីហ្វិក SABRE ប្រចាំឆ្នាំ២០២០ [Asia-Pacific SABRE Awards 2020] កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ដែលពាក់ព័ន្ធទៅនឹង Cause-Related Marketing ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយនឹងសង្គម ( Engaging Society category) ហើយកម្មវិធីនេះប្រគល់រង្វាន់កិត្តិយសតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific SABRE) ប្រចាំឆ្នាំដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងដោយ PRovoke Media។

គោលបំណងដែលក្រុមហ៊ុន សាមសុង បង្កើតយុទ្ធនាការសប្បុរសធម៌ក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងតំបន់អូសេអានី នេះឡើងគឺដើម្បីកម្មវិធីនេះក្លាយជាកម្មវិធីដែលផ្តល់នូវការផ្សព្វផ្សាយ អប់រំ និងការអភិវឌ្ឍន៍ដល់សហគមន៍ប្រកបដោយនិរន្តរភាព។ ហើយកម្មវិធីសប្បុរសធម៌ “Samsung Love & Care” នេះគឺមានទិសដៅដូចគ្នាទៅនឹងចក្ខុវិស័យស្នូលរបស់ Samsung’s global ក្នុងការផ្តល់ជូននៅឱកាស ជំនាញ និងចំណេះដឹងដល់ប្រជាជននៅតាមសហគមន៍ក្នុងតំបន់។ កម្មវិធីនេះគឺត្រូវបានរៀបចំឡើងយ៉ាងពិសេស និងយកចិត្តទុកដាក់បំផុតដោយធ្វើការបរិច្ចាគនូវធនធាន ឬរូបិយវត្ថុធ្វើយ៉ាងណាផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន សាសុង ដើម្បីដោះស្រាយបញ្ហាការបែងចែកការអប់រំតាមសហគមន៍នីមួយៗដែលជួបការលំបាក និងមានបញ្ហាប្រឈមផ្សេងៗ។

សូមបញ្ជាក់ថាកម្មវិធីសប្បុរសធម៌សង្គមនេះគឺមានការរីកចម្រើនទូលំទូលាយគួរឱ្យកត់សម្គាល់គិតចាប់តាំងពីការករកើតដំបូងកាលពីឆ្នាំ 2016 និងមានវិសាលភាពកាន់តែធំទូលាយដល់ប្រជាជនជាច្រើនទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកតែម្តង។ ឆ្នាំ 2019 គឺជាឆ្នាំកំណត់ជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន សាមសុង ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ក្នុងប្រវិត្តិសាស្ត្រដែលមានការកើនឡើងនៃចំនួនបុគ្គលិកស្ម័គ្រចិត្តចូលរួមចំនួន 290% ដែលកើនឡើង 26 ដង បើធៀបទៅនឹងការចូលរួមក្នុងឆ្នាំ 2018 ។

គួររំឮកផងដែរថាកាលពីឆ្នាំ 2019 ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាបានធ្វើការបរិច្ចាគ “ប្រព័ន្ធចម្រោះទឹកស្អាតបែបជីវខ្សាច់” ដល់សាលាបឋមសិក្សាព្រែកឬស្សី ដែលផ្តល់គុណប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពសិស្សានុសិស្សប្រមាណជាង 1,000 នាក់ ដើម្បីមានទឹកស្អាតទទួលទានបានយ៉ាងងាយស្រួល និងល្អសម្រាប់សុខភាព។ ជាងនេះដែរក្រុមហ៊ុន សាមសុងក៏បានបរិច្ចាគបន្ថែមនូវដបទឹក និងសម្ភារៈសិក្សាចំនួន 400 ឈុត ទៀតជូនដល់សិស្សានុសិស្សផងដែរ។

កាលពីឆ្នាំមុនបុគ្គលិកស្ម័គ្រចិត្តរបស់ក្រុមហ៊ុន សាមសុង ដែលបានចូលរួមក្នុងកម្មវិធីសប្បុរសធម៌សង្គមទូទាំងតំបន់គឺមានចំនួន 275 នាក់ ដែលពួកគាត់ទាំងអស់នោះបានលះបង់ពេលវេលាផ្ទាល់ខ្លួនចំនួន 2,500 ម៉ោង លះបង់កម្លាំងកាយចិត្ត និងក្តីស្រឡាញ់ក៏ដូចជាធនធានផ្ទាល់ខ្លួនដើម្បីជួយដល់សហគមន៍របស់ពួកគាត់វិញផងដែរដែលក្នុងនោះមានដូចជា៖ ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ឥណ្ឌូនេស៊ី ញ៉ូវហ្សែលែន ធ្វើយ៉ាងណាផ្តល់ជូននូវការអប់រំ ការអភិវឌ្ឍន៍ដល់សិស្សានុសិស្សដែលជួបការលំបាកតាមរយៈសសរស្តម្ភសំខាន់ៗ 3 រួមមាន៖ ការចែករំលែកទេពកោសល្យ (Talent Sharing), ការអភិវឌ្ឍន៍សហគមន៍ (Community Development), និងឌីជីថលនីយកម្មតាមសហគមន៍ (Digitalization of Communities)។

ពានរង្វាន់ SABRE ទទួលស្គាល់ថាយុទ្ធនាការសប្បុរសធម៌នេះពិតជាមានផែនការយុទ្ធសាស្រ្តកម្រិតខ្ពស់បំផុត មានការច្នៃប្រឌិតល្អបំផុត និងមានលទ្ធផលអាជីវកម្មដ៏អស្ចារ្យបំផុត។ កម្មវិធីប្រគល់ពានរង្វាន់នេះបានធ្វើការទាក់ទាញអ្នកចូលរួមប្រមាណជិត 5,000 នាក់ ទូទាំងពិភពលោកក្នុង 1 ឆ្នាំ ដោយផ្តោតសំខាន់ និងវាយតម្លៃលើក្រុមហ៊ុនដែលមានទំនាក់ទំនងសារធារណៈយ៉ាងល្អបំផុតដែលប្រព្រឹត្តទៅក្នុងពិធីជួបជុំអាហារពេលល្ងាចប្រចាំឆ្នាំ។

លោកអ្នកអាចធ្វើការស្វែងរកបញ្ជីរាយនាមឈ្មោះអ្នកដែលបានឈ្នះនូវពានរង្វាន់ SABRE អាស៊ីប៉ាស៊ីហ្វិក ឆ្នំាំនេះបានតាមរយៈlinkខាងក្រោម៖

https://www.provokemedia.com/events-awards/sabre-awards/sabre-awards-asiapacific/2020-sabre-asia-pacific-winners

អំពីក្រុមហ៊ុន សាមសុង អេឡិចត្រូនិច ខូ អិល ធី ឌី

ក្រុមហ៊ុន សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេបង្អស់ក្នុងពិភព

លោកដែលធ្វើការផ្លាស់ប្តូរ អភិវឌ្ឍបច្ចេកវិទ្យាដ៏អស្ចារ្យ និងវៃឆ្លាតបំផុតសម្រាប់អនាគត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ផ្តល់ជូននូវគ្រឿងអេឡិចត្រូនិចឈានមុខគេទូទាំង

ពិភពលោកដូចជា៖ ទូរទស្សន៍ ទូរស័ព្ទស្មាតហ្វូន ថេប៊្លេត គ្រឿងឌីជីថល ប្រព័ន្ធបណ្តាញណេតវើក មេម៉ូរី ប្រព័ន្ធ LSI និង foundry and LED solutions ។ ដើម្បីទទួលបានព័ត៌មានថ្មីៗចុងក្រោយ សូមចូលទៅកាន់ Samsung Newsroom តាមរយៈតំណនេះ៖ http://news.samsung.com.