ភ្នំពេញ៖ លោកស្រី សុខ ណយ វ័យ​៤១​ឆ្នាំ បច្ចុប្បន្នជា​កម្មករសំណង់​ស្នាក់នៅម្តុំជ្រោយចង្វារ បាន​គាស់ឈ្នះទឹកប្រាក់៥លានរៀល នា​ព្រលប់​​ថ្ងៃទី​២៥ ខែកញ្ញា នាំឲ្យមានការភ្ញាក់ផ្អើលជួយត្រេកអរពី​អ្នកជុំវិញ។

ដំណើររឿងនៃការឈ្នះរបស់លោកស្រីពិតជាមានការចាប់អារម្មណ៍ប្លែក។ លោកស្រីថា៖ « គិតទៅថ្ងៃឈ្នះនោះ ខ្ញុំផឹកតែមួយកំប៉ុងទេ ដែលកំប៉ុងនោះគឺជាកំប៉ុងសល់ចុងក្រោយក្នុងធុងទឹកកកដែលគេលក់នៅក្នុងការដ្ឋាននោះ។ ជាទូទៅកម្មករដូចខ្ញុំអីគឺផឹកវើក WURKZ ច្រើនកំប៉ុងណាស់ក្នុងមួយថ្ងៃ ប៉ុន្តែចៃដន្យអីថ្ងៃនោះ ខ្ញុំរវល់អត់បានផឹកពីព្រឹក ទើបផឹកល្ងាច ហើយដោយសារអស់កម្លាំងពេក បានឈ្នះ៥លានតែម្តង»។

អ្នកស្រុកមេសាង ខេត្តព្រៃវែងរូបនេះនឹងយកទឹកប្រាក់សំណាងនេះ​ទៅចាត់ចែងទិញជីស្តុកទុកសម្រាប់ធ្វើស្រែនៅឯស្រុក និង​បានខ្លះ​យកទៅសម្រួលជីវភាព ខណៈ​​ប្រាក់ខែបើកខែនេះមានការយឺតយ៉ាវបន្តិច។

ក្នុងមួយសប្តាហ៍នេះអ្នកឈ្នះរង្វាន់​៥​លានរៀល​ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ មានដល់ទៅ២៧​នាក់​មក​ពី​ខេត្ត​កំពត ស្វាយរៀង ភ្នំពេញ កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ស្ពឺ ឧត្តរ​មានជ័យ ព្រៃវែង សៀមរាប កណ្តាល ពោធិ៍សាត់ និង​ខេត្តបាត់ដំបង។

គាស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ សូមពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះទឹកប្រាក់សុទ្ធ​៥០​លានរៀល ៥លានរៀល ១លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥​ពាន់រៀល និង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕