ភ្នំពេញ៖ realme ដែលជាក្រុមហ៊ុនពេញនិយមខាងបច្ចេកវិទ្យា កាលពីថ្មីៗនេះបាននាំចូលជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 7 Series ពីរម៉ូឌែល realme 7 Pro និង realme 7 ដែលមានបំពាក់កាមេរ៉ា ៤គ្រាប់ 64MP លំដាប់ Flagship គ្រាន់តែចុចថតនឹងទទួលបានរូបភាពដែលមានកម្រិតភាពច្បាស់ល្អ ទោះជាពង្រីកធំក៏នៅតែ មើលឃើញច្បាស់គ្រប់ចំនុច រួមជាមួយនឹងមុខងារ Nightscape Mode និង Night filter ជាច្រើនហើយអ្នកប្រើប្រាស់ realme 7 series អាចលេង filters ប្តូរពណ៌ថ្មីៗ ជាច្រើនដែលអាចថតបានរូបភាព ដែលឡូយដូចអ្នកជំនាញនាំមុខគេក្នុងសម័យកាលបច្ចុប្បន្ននេះ។

គុណភាពរូបភាពច្បាស់លំដាប់ Flagship ជាចំនុចសំខាន់នៃមូលដ្ឋានគ្រឹះនៃកាថតរូប «Master Class» realme 7 Pro និង realme 7 បំពាក់នូវកាមេរ៉ាគោលទំហំ 64MP ដែលមានទំហំសេនស័រ 1/1.73អ៊ីញ ជាប្រភេទកាមេរ៉ា Sony IMX 682 f/1.8 ដែលមានសមត្ថភាពខ្លាំងស្រូបយកពន្លឺបានខ្លាំង ព្រមទាំងប្រើបច្ចេកវិទ្យា Quad Bayer ដោយមានការរួមបញ្ចូលភីកសែលសមាសធាតុដែលមានកំរិតខ្ពស់ ១,៦μm អាចផ្តល់នូវរូបថតដែលមានគុណភាពល្អជាងមុន។ realme 7 Series អាចថតរូបបានទំហំ 6944 *9248 ដែលទំហំនេះធំជាងទូរទស្សន៍ 4K រហូតដល់៤ដង។ នៅក្នុងប្លង់ដែលមានពន្លឺព្រះអាទិត្យទោះបីជាមានការពង្រីក ១០០ភាគរយក៏ដោយក៏នៅតែច្បាស់។

លោក Lun អ្នកជំនាញថតរូបដោយទូរសព្ទដៃ realme បានឱ្យដឹងថា សមត្ថភាពថតរូបកាន់តែខ្លាំងលែងមានបញ្ហាចំពោះការថតយករូបភាពច្បាស់ មិនត្រឹមតែកាមេរ៉ា គោល 64MP លេនទូលាយ លេនម៉ាក្រូ និងលេន Portrait របស់ realme 7 series ក៏មានសមត្ថភាពអស្ចារ្យផងដែរ។ កាមេរ៉ាលេនទូលាយ 8MP 119ដឺក្រេ លេនម៉ាក្រូ 2MP រួមជាមួយនិងលេន Portrait 2MP ធ្វើឱ្យមុខងារ realme 7 series កាន់តែមានសមត្ថភាពខ្លាំង។ realme 7 series កាមេរ៉ាមានសមត្ថភាពខ្លាំងអាចបំពេញនូវតម្រូវការ ថតរូបរបស់អ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយដ៏ល្អ ជួយដល់អ្នកប្រើប្រាស់ដើម្បីកត់ត្រានូវការរស់នៅប្រចាំថ្ងៃ។

លោក Lun បានបន្ថែមថា ចំណែកកាមេរ៉ាមុខមានទំហំ 32MP មានមុខងារ Nightscape Portrait ដែលអាចចាប់យករបស់អ្នកបានច្បាស់។ មុខងារវីដេអូនៃកាមេរ៉ាមុខ ក៏មានការវិវត្តន៍យ៉ាងខ្លាំងផងដែរ ដែលអាចថតវីដេអូយឺតៗ (slo-mo) ច្បាស់បានកម្រិត 1080 ក្នុងល្បឿន 120fps ថែមទាំងអាចរក្សាលំនឹងបានយ៉ាងល្អថែមទៀតផង ពិតជាសក្តិសមបំផុតសម្រាប់ការថត Vlog។

បន្ថែមពីលើនេះទៀត realme 7 Pro នៅមានមុខងារពិសេសបន្ថែមទៀតគឺ Pro Nightscape ដែលជួយឲ្យអ្នកប្រើប្រាស់អាចថតយករូបភាពដែលមានពន្លឺភ្លឺច្បាស់ និងទាក់ ទាញដោយមានការសំយោគពហុរូបភាពបញ្ចូលគ្នាលើសពីការរំពឹងទុក។ realme 7 Series ក៏មានមុខងារ Starry Mode ដែលអាចថតយកហ្វូងផ្កាយ បានយ៉ាងស្រស់ ស្អាត។ បន្ថែមពីនេះ realme 7 Series មានមុខងារ night filters ចំនួន៣ ដូចជា Cyber Punk, Flamingo, Modern Gold ដូច្នេះអ្នកប្រើប្រាស់អាចថតយករូបភាពកាន់ តែស្អាតប្លែក វាក៏ជាការកម្សាន្តមួយទៀតសម្រាប់ការថតរូប។

កាន់តែភ្ញាក់ផ្អើលជាមួយមុខងារ AI Color Portrait បង្កើតវីដេអូរបស់អ្នកកាន់តែលេចធ្លោរ ប្រសិនបើអ្នកមិនចេះប៉ុន្តែចង់បានវីដែអូដែលល្អ មុខងារ AI Color Portait របស់ realme 7 pro គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនចេះសោះ ។ AI Color Portait នឹងសម្គាល់មនុស្ស ឬវត្ថុឲ្យរក្សាពណ៌នៅដដែល ហើយធ្វើឲ្យផ្ទៃខាងក្រោយ ក្លាយជាពណ៌សខ្មៅ ដែលវាប្រៀបដូចជាការថតកុនខ្នាតធំ។

អ្នកមិនចេះថតរូបអាចសាកមើល realme 7 series វិញម្តង ដែលមានមុខងារថ្មីៗកម្សាន្តជាច្រើន ធ្វើឱ្យអ្នកប្រើប្រាស់មានចំណាប់អារម្មណ៍ក្នុងការបង្កើតរូបភាពយ៉ាងពេញ លេញជាមួយនឹងការច្នៃប្រឌិត «ហ៊ានឆ្ពោះទៅមុខ» ទោះជាអ្នកមិនចេះថតរូបក៏អាចថតចេញបានដូចអ្នកជំនាញផងដែរ ធ្វើឱ្យអ្នកទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ។

ចាប់ពីថ្ងៃនេះទៅ រាល់អតិថិជនដែលបានធ្វើការបញ្ជាទិញទុកមុននូវ realme 7 series នៅតាមបណ្តាហាងនានា នឹងមានការថែមជូនកាដូពិសេសដូចជា ដបទឹក, កាសក្តោប, កាបូបកីឡា និងលេខស៊ីមស្មាតធំហ្មង (១២សប្តាហ៍) និងចំពោះការដាក់លក់លើកដំបូង គឺនៅថ្ងៃទី0៩ ខែតុលា នេះហើយ៕