ខេត្តកំពង់ធំ៖ ក្មេងស្រីអភ័ព្វម្នាក់ ទើបតែមានអាយុបាន៥ឆ្នាំ ត្រូវឪចុងល្មោភកាមចាប់រំលោភសេពសន្ថវៈគ្មានប្រណី កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ។ លុះបែកធ្លាយស្រ្តីជាម្តាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនជនល្មោភកាមជាប្តី យកទៅចាត់ការតាមច្បាប់ កាលពីលាម៉ោង៨ និង៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ។

ក្មេងស្រីរងគ្រោះ ឈ្មោះភេច បញ្ចកា អាយុ០៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូររំចេក ឃុំច្រនាង ស្រុកតាំងគោក ។ ចំណែក ជនសង្ស័យជាឪចុងឈ្មោះផេក សុនាង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើជាមួយគ្នា ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលចាប់ខ្លួនជនសង្ស័យ ស្រ្តីឈ្មោះ ម៉ម វ៉ែន អាយុ២៤ឆ្នាំ ជាម្តាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ដោយចោទប្រកាន់ថា ប្តីចុង (ជនសង្ស័យ ) បានរំលោភកូនស្រីខ្លួន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្ទះរបស់ខ្លួន ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ខណៈដែលនាងជាម្តាយមិននៅផ្ទះ។

សមត្ថកិច្ច បញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕