រាជធានីបាងកក៖ ស្រ្ដីវ័យ១៤ឆ្នាំម្នាក់ បានបង្កើតកូនបុ្រសម្នាក់ហើយ មិនព្រមធ្វើជាម្ដាយដ៏ល្អរបស់គេ បែរជាយកទារកនោះទៅបោះចោល ហើយចង់ទុកពេល សម្រាប់ជួបជាមួយនឹងប្រុសព្រានរបស់នាង នៅក្នុងប្រទេសថៃ។

បើតាមសារព័ត៌មាន Daily Mail បានផ្សាយថា ស្រ្ដីវ័យក្មេងនោះ ឈ្មោះ Arisa Udsanee ហើយនាងបានទុកកូនរបស់នាង ឲ្យនៅជាមួយនឹងឪពុកម្ដាយ នៅក្នុងតំបន់ Bueng Kan នាភាគឦសាន ប្រទេស។ លុះក្រោយមក នាងបានយកកូនប្រុសរបស់នាង ឈ្មោះ Thanapat Udsanee ទៅកាន់ផ្ទះរបស់អ្នកជិតខាង ឈ្មោះ Charinthip Nuengsit អាយុ២១ឆ្នាំ ហើយសុំគេស្នាក់នៅទីនោះ។ ប៉ុន្ដែប៉ុន្មានថ្ងៃក្រោយមកទៀត នាងបានយកូននោះទៅចោល ហើយប្រាប់យុវជននោះថា កូនរបស់នាងលែងនៅជាមួយនាងហើយ។

ប្រភពព័ត៌មានដដែល បានបន្ដថា រយ:ពេល២ថ្ងៃក្រោយមក យុវជនម្នាក់នោះបានប្រទះឃើញសាកសពរបស់ទារករបស់ស្ដី្រខាងលើ ទើបប៉ូលិសចាប់ខ្លួនស្រ្ដីជាម្ដាយ ហើយចោទប្រកាន់​ពីការសម្លាប់​កូនប្រុសរបស់នាង ។

បើតាមស្រ្ដីសង័្សយ បានឆ្លើយថា មុនពេលកើតហេតុនេះ នាងបានយកកូនរបស់នាងទៅផ្ទះម្ដាយក្មេង តែគាត់មិនសប្បាយចិត្ត ហើយខឹងនឹងនាង។ ដោយសារតែបញ្ហានេះ ទើបនាងខឹង ហើយយកកូនប្រុសរបស់នាងទៅបោះចោល។ ម្យ៉ាងវិញទៀត នាងក៏បានខឹងកូនតូចនោះដែរ ព្រោះគេរំខានដល់នាង មិនអាចមានពេលជួបមិត្ដភក្ដិផ្ទាល់ខ្លួនជាច្រើននាក់របស់នាង។

បើតាមម្ដាយបង្កើតរបស់ជនសង័្សយ បានឲ្យដឹងថា កូនស្រីរបស់គាត់ចេញបាត់ៗពីផ្ទះ អស់រយ:ពេលជាច្រើនថ្ងៃ ទម្រាំនាងវិលត្រឡប់មកវិញ។ ជួនកាល នាងនៅជាមួយមិត្ដភក្ដិជាច្រើននាក់ អស់រយ:ពេល៧ថ្ងៃ ទើបឪពុកម្ដាយស្ដីបន្ទោស ពីរឿងទុកកូនចោលនេះ។ ប៉ុន្ដែកូនស្រីរបស់គាត់ ចង់បានជីវិរបស់នៅ ដូចអ្នកនៅលីវអ៊ីចឹង។

លោកវរសេនីយ៍ Chanchai Poolonkaew បានថ្លែងថា នេះជាបទ​ឧក្រិដ្ឋធ្ងន់ធ្ងរ ហើយនឹងត្រូវផ្ដន្ទាទោសលើស្រ្ដីសង័្សយជាម្ដាយ។ ប្រសិនបើតុលាការរកឃើញមានទោសកំហុស ដូចការចោទប្រកាន់មែន​នោះ ស្រ្ដីសង័្សយ អាចប្រឈមមុខនឹងការជាប់គុក ចន្លោះពី១៥-២០ឆ្នាំ៕