ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ក្នុងស្ថានភាពស្រវឹងជោកជាំ និយាយស្តាប់គ្នាលែងចង់បានទៅហើយ បានចុះពីលើរថយន្ត រួចជេរបញ្ចោរកប់ៗមាត់ និងវាយគេថែមទៀតផង គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចសោះ ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៤ អូរដឹម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានដែលទើបទទួលបាននៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ គឺ មន្ត្រីយោធាវ័យចំណាស់រូបនេះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជិះឡានម៉ាក Morning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BD-7402 ។

ក្នុងហេតុការណ៍នេះមន្ត្រីយោធារូបនេះចង់ប្រព្រឹត្តអំពើហិង្សាលើអ្នកដទៃជាញឹកញាប់ តែបានអ្នកដំណើរឃាត់ជាប់ជានិច្ច ។ 

បញ្ហានេះសង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងជួយវែកមុខមន្ត្រីយោធាដែលស្រវឹងជោគជាំ ហើយប្រើអំពើហិង្សាលើប្រជាពលរដ្ឋផង ៕


សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖