រាជធានីភ្នំពេញ៖ កម្លាំងផ្នែកជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សហការ ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាល ក្រុងសែនមនោរម្យ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ដោយមានការ ចង្អុលបង្ហាញពី លោកឧត្តមសេនីយ៏ ស្នងការ និងការដឹកនាំសម្របសម្រួលដោយ លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

លទ្ធផលនៃប្រតិបត្តិការនៅវេលា ម៉ោង ១៨ និង ០០ នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ គឺបានធ្វើការឃាត់ខ្លួន និងឆែកឆេរក្នុងម៉ូតូ និងបន្ទប់ ជួលលើជនសង្ស័យប្រុសស្រីចំនួន ២នាក់ ។

ជនសង្ស័យទាំង២នាក់នោះមានឈ្មោះ ៖
១. ឈ្មោះ ដា រី ហៅ ម៉ាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ភូមិព្រែកទន្លាប់ ឃុំព្រែក ទន្លាប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ បច្ចុប្បន្នស្នាក់នៅភូមិចំការតែ សង្កាត់ស្ពានមានជយ័ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

២. ឈ្មោះ ជា ផាលីណែត ភេទស្រី អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិអូរបែកក្អម សង្កាត់ទឹកល្អក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ទីលំនៅបច្ចុប្បន្ន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

សម្ភារៈនិងវត្ថុតាងដកហូតបានរួមមាន ៖ សារធាតុសង្ស័យថា ជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌ ស ថ្លា (ម៉ាកទឹកកក) ចំនួន ២២ កញ្ចប់ ( ៦កញ្ចប់ធំ ; ៧កញ្ចប់ធំល្មម ; ៩កញ្ចប់តូច) , អាវុធចំនួន ១ ដើម ម៉ាក់G19 AUSTRIA WET 5168 ផលិតនៅប្រទេស TAIWAN (ប្រើហ្គាស បាញ់គ្រាប់កង់) , ម៉ូតូចំនួន ២ គ្រឿង ( ម៉ាក KTM DUKE 200 ១គ្រឿង ស្លាកលេខភ្នំពេញ 1 CS–1228 ; ម៉ាក់ TODAY ១ គ្រឿងគ្មាន ស្លាក លេខ ) រួមនឹងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងសម្ភារៈ និងមធ្យោបាយទាំងអស់កម្លាំងជំនាញប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងអធិការដ្ឋាននគរបាល ក្រុងសែន មនោរម្យ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៊ច្បាប់។