ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅក្ន្ងងចម្ការ របស់លោកតា ខាន់ សុវណ្ណ នៅឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ក្រោយកើតហេតុ សមត្ថកិច្ចសមត្ថកិច្ចបានចុះទៅសាកសួរ លោកតាខាន់ សុវណ្ណ ជុំវិញនឹងករណីផ្ទុះអាវុធនេះ ។

នៅពេលនោះដែរ លោកតា ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់» ៕
ជុំវិញនឹងករណីនេះ «KBN» រង់ចាំការបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕