ខេត្តព្រះសីហនុ៖​​ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានចុះទៅដល់ចំការរបស់លោក ខាន់ សុវណ្ណ បន្ទាប់ពីទទួលបានព័ត៌មានថា មានការបាញ់ស្តារគ្រាប់កាំភ្លើងចំនួន៣គ្រាប់ ។

ជាមួយគ្នានេះ លោក ខាន់ សុវណ្ណ បានធ្វើកិច្ចសន្យាជាមួយសមត្ថកិច្ច ដោយមានខ្លឹមសារទាំងស្រុងថា «ខ្ញុំបាទសូមធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចថា បើសិនជាសមត្ថកិច្ច ត្រូវការកោះហៅរូបខ្ញុំ នៅពេលណា រូបខ្ញុំបាទនឹងទៅជួបបំភ្លឺទៅតាមការហៅរបស់សមត្ថកិច្ចថ្នាក់លើត្រូវការខ្ញុំ ។ ក្នុងករណីរូបខ្ញុំគេចវេសមិនព្រមចូលខ្លួនទៅបំភ្លឺ តាមការកំណត់របស់សមត្ថកិច្ចទេនោះ រូបខ្ញុំព្រមប្រគល់ខ្លួនជូនសមត្ថកិច្ចចាត់វិធានការតាមច្បាប់»​ ៕