ភ្នំពេញ៖ ទឹកក្រូចអាយស៍ IZE ដែលជាដៃគូសហការឧបត្ថម្ភ​ដល់​​កម្មវិធី​ «សិល្បៈស្រុកយើង» បានត្រៀមរង្វាន់ជាច្រើនសម្រាប់អ្នក​ទស្សនា ដូចជាការ​លេង​ហ្គេម​​បាញ់ព្រួញមួយបានសត្វពីរជា​ដើម ដើម្បី​បង្កើត​ឱកាស​ឈ្នះ​​វត្ថុអនុស្សាវរីយ៍​ ពេល​អញ្ជើញ​មក​​ទស្សនាការសម្តែងសិល្បៈ​ខ្មែរ នៅ​ថ្ងៃ​​អាទិត្យ ទី​២៧ សីហា​​ ២០២០ ពីវេលាម៉ោង​៥:០០-៧:៣០​ល្ងាច​ ក្នុង​​មណ្ឌល​ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។

ទស្សនីយភាព​នៃ​ «សិល្បៈស្រុកយើង» សម្រាប់​​ចុង​​ខែសីហានេះ​ នឹង​បង្ហាញ​ជូន​ដោយ​​ក្រុម​សិល្បករ Epic Arts និងតារាចម្រៀងប្រពៃ ដែល​នឹង​ផ្តល់បរិយាកាសដ៏រំភើប​រីករាយជាក់​ជា​មិន​ខាន។

​កម្មវិធី «សិល្បៈស្រុកយើង»​ នឹង​បើក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​ ព្រម​ទាំង​មាន​លេងហ្គេម​ដើម្បីឈ្នះ​រង្វាន់ពីទឹកក្រូចអាយស៍ចាប់​ពីវេលាម៉ោង​១​ថ្ងៃត្រង់​តទៅ។ រង្វាន់ដែលនឹងត្រៀមផ្តល់ជូនរួមមាន ទឹកក្រូច​អាយស៍ IZE រាប់​រយ​ដប​ កាតាប​អាយស៍​ IZE ដ៏ស្រស់​ស្អាត កែវ​ទឹក​ និង​អាវយឺតជាច្រើនរង្វាន់។

គួរបញ្ជាក់ថា កម្មវិធី​ «សិល្បៈ​ស្រុក​យើង» ​ធ្វើ​​ឡើង​​ដើម្បី​​លើក​ស្ទួយ​សិល្បៈ​ខ្មែរ ដោយ​មាន​ការ​សម្ដែង​​​រៀង​រាល់​ថ្ងៃ​អាទិត្យ​ចុង​ខែ នៅមណ្ឌល​ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ​ពីម៉ោង​៥-៧:៣០​ល្ងាច ៕