អាមេរិក៖ ថ្ងៃនេះ ក្រុមប្រឹក្សាក្រុង Boston រដ្ឋ Massachusetts បានបង្គាប់ឲ្យបិទជាបន្ទាន់នូវភោជនីយដ្ឋាន Nusr-Et របស់លោក Salt Bae​ ដោយសារភោជនីយដ្ឋាននេះមិនបានគោរពតាមគោលការ​របស់ក្រសួងសុខាភិបាល ទាក់ទងទៅនឹងវិធានការទប់ស្កាត់វីរុសរាតត្បាតកូវីដ១៩ ។

សូមបញ្ជាក់ថា​ ភោជនីយដ្ឋាន Nusr-Et គឺជាភោជនីយដ្ឋានដ៏ល្បីល្បាញ ពិសេសគឺរស់ជាតិ សាច់អាំង (steak) ដែលមានលោក Salt Bae​ ជាថៅកែ និងជាចុងភៅទៀតផង ។ លោក Salt Bae​ បានធ្វើឲ្យមហាជននៅជុំវិញពិភពលោក ចង់ភ្លក់រស់ជាតិសាច់អាំង ព្រមទាំងចង់ឃើញស្ទីលរោយអំបិលរបស់លោកយ៉ាងខ្លាំង ដូច្នេះហើយទើបគេឃើញមានបុគ្គលល្បីៗជាច្រើននាក់លេចមុខនៅភោជនីយដ្ឋានរបស់គាត់ ។

ប្រភពបានឲ្យដឹងថា កាលពីសប្ដាហ៍ គេឃើញមានមនុស្សជាច្រើនតម្រង់ជួរនៅខាងមុខភោជនីយដ្ឋាន Nusr-Et ហើយក្នុងនោះដែរមានអ្នកខ្លះពាក់ម៉ាស់ និងខ្លះទៀតក៏អត់ ។ ក្រុមប្រឹក្សាក្រុងបានដោះស្រាយនូវការរំលោភបំពានខាងលើដោយតម្រូវឱ្យភោជនីយដ្ឋានបញ្ឈប់ប្រតិបត្តិការជាបន្ទាន់ ហើយក្នុងពេលតែមួយនោះក៏ត្រូវព្យួរអាជ្ញាប័ណ្ណអាជីវកម្មផងដែរ ៕
ប្រភព៖ zingnews