រាជធានីភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះជាកំពូលតារាស៊ិចស៊ីជួរមុខ គឺ កញ្ញា បេននី យ៉ាំង បើទោះបីជាបាត់មុខពីការងារសិល្បៈមួយរយៈ ក៏ពិតមែន ប៉ុន្តែនាងនៅតែបន្តភាពស៊ិចស៊ីរបស់ខ្លួនយ៉ាងពេញទំហឹង ហើយថ្មីៗនេះ ស្រីស្អាតសាច់សខ្ចីដូចបណ្តូលចេក បានបង្ហោះរូបភាពស៊ិចស៊ីរបស់នាងនៅលើហ្វេសប៊ុក ធ្វើឲ្យប្រុសមិនតិចនាក់ ហូរឈាមតាមត្រចុះ ដោយមិនដឹងខ្លួន។

យោងតាមគណនីហ្វេសប៊ុក របស់កញ្ញា បេននី យ៉ាំង ដែលបានបង្ហោះរូបភាពស៊ិចស៊ីរបស់ខ្លួន កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ដោយភ្ជាប់ជាមួយសំណេរថា « មិនដឹងថា យើងអាចស្រលាញ់មនុស្សម្នាក់បានយូប៉ុណ្ណានោះទេ ប៉ុន្តែពេលនេះ ថ្ងៃនេះយើងគ្រាន់តែបំពេញតួនាទីរបស់យើងឲ្យបានល្អបំផុត គឺគ្រប់គ្រាន់ហើយ។ ស្នេហា ក៏ប្រៀបដូចជាដើមឈើ បើអ្នកមិនស្រោចទឹកថែទាំ វានឹងក្រៀមស្វិត បើអ្នកមើលថែវាបានយ៉ាងល្អវានឹងស្រស់ស្អាតបានយូរ។ សូមមើលថែគ្នា….ហើយផ្ដល់ក្ដីសុខជូនគ្នាយកចិត្តទុកដាក់ពីគ្នាជានិច្ច ទើបស្នេហាអ្នកមិនក្រៀមក្រំ»៕