ខេត្តតាកែវ៖ ក្រោយពីទទួលពាក្យបណ្តឹង០១ច្បាប់ របស់ឪពុកក្មេងស្រីរងគ្រោះ កម្លាំងប៉ុស្ថិ៍នគរបាលឃុំលាយបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទើបមានវ័យ១៦ឆ្នាំ ពីបទរំលោភសេពសន្ថវ:កុមារីទើបមានវ័យ៨ឆ្នំា ។

ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទី ព្រឹកថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅឃុំលាយបូរ ស្រុកត្រាំកក់។

ជនសង្ស័យឈ្មោះ ឡេង ប៊ុនឆៃ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជាមួយគ្នា។
ឪពុកក្មេងស្រីរងគ្រោះ អាយុ៣៣ឆ្នាំ រស់នៅឃុំលាយបូរ ស្រុកត្រាំកក់ បានប្តឹងពីជនសង្ស័យម្នាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ ជាមួយគ្នាពីបទរំលោភសេពសន្ថវ:ទៅកូនស្រីរបស់គាត់ឈ្មោះ ល .ដ.ន អាយុ០៨ឆ្នាំ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង៣០នាទី នៅក្នុងផ្ទះរបស់ជនសង្ស័យតែម្ដង ។ ជនសង្ស័យ សមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕