នាយករដ្ឋមន្រ្តីជប៉ុន លោក Suga Yoshihide បានពិភាក្សាជាមួយប្រធានាធិបតីចិន លោក Xi Jinping តាមទូរស័ព្ទជាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងកាលពីសប្តាហ៍មុន។

លោក Suga បាននិយាយថា លោកប្រធានាធិបតី ស៊ី និងលោក បានយល់ព្រមបន្តធ្វើការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាទ្វេភាគីក្នុងតំបន់និងពិភពលោកផ្សេងៗគ្នា នៅក្នុងកម្រិតខ្ពស់ រួមទាំងដោយផ្ទាល់រវាងមេដឹកនាំ។ លោក Suga បាននិយាយថា លោកស៊ីបានបង្ហាញពីបំណងប្រាថ្នាដើម្បីអភិវឌ្ឍចំណងមិត្តភាពជាមួយប្រទេសជប៉ុនបន្ថែមទៀត។

លោកនាយករដ្ឋមន្រ្តី បាននិយាយថាលោកបានឆ្លើយតបដោយចង្អុលបង្ហាញថាទំនាក់ទំនងជប៉ុន – ចិន មានស្ថេរភាពគឺមានសារៈសំខាន់ខ្លាំង សម្រាប់តំបន់និងពិភពលោក។ មេដឹកនាំទាំងពីរបានបញ្ជាក់ថាពួកគេ នឹងធ្វើការជាមួយគ្នានៅតាមបណ្តាញផ្សេងៗដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។ មេដឹកនាំទាំងពីរក៏បានយល់ព្រមបន្តការឆ្ពោះទៅរកការចាប់ផ្តើមពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។ មេដឹកនាំចិនលោក ហ្សី ជីនពីង គ្រោងនឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសជប៉ុន ក្នុងខែមេសា ប៉ុន្តែវាត្រូវបានពន្យារពេលដោយសារជំងឺកូវីត-19។

លោក Suga បាននិយាយថាពួកគេមិនបានពិភាក្សាអំពីបញ្ហាដំណើរទស្សនកិច្ចទេកាលពីថ្ងៃ សុក្រ។ លោកនាយករដ្ឋមន្រ្តី បានសម្តែងការព្រួយបារម្ភអំពីស្ថានភាពបច្ចុប្បន្ននៅសមុទ្រចិនខាងកើត។ ប្រទេសជប៉ុនបានដាក់ការតវ៉ាជុំវិញនាវា រដ្ឋាភិបាលចិនចូលទៅដែនទឹកម្តងហើយ ម្តងទៀតនៅជុំវិញកោះ Senkaku នៅសមុទ្រចិនខាងកើត។

ប្រទេសជប៉ុន បានគ្រប់គ្រងកោះទាំងនោះ។ រដ្ឋាភិបាលរក្សាកោះជាផ្នែកមួយនៃទឹកដីរបស់ប្រទេសជប៉ុន ខណៈប្រទែសចិន និងកោះតៃវ៉ាន់ទាមទារកោះទាំងនេះផងដែរ។ លោក Suga ក៏បានប្រាប់លោកស៊ីថាលោកចង់ពិភាក្សាអំពីកង្វល់សំខាន់ៗសម្រាប់តំបន់និងសហគមន៍អន្តរជាតិ។ ជាក់ស្តែងលោកបាននិយាយសំដៅទៅលើច្បាប់សន្តិសុខជាតិ ដែលក្រុងប៉េកាំងបានដាក់លើទីក្រុងហុងកុងកាលពីខែមិថុនា។ ចាប់តាំងពីពេលនោះមក អាជ្ញាធរក្រុងហុងកុង បានចាប់ខ្លួនសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យល្បី ៗ មួយចំនួន។