ខេត្តកណ្តាល៖ ក្រោយពីបុរសជាឪពុកជួញគុកម្នាក់នៅខេត្តស្វាយរៀង វាយកូនស្រីដូចសត្វធាតុ ហើយត្រូវតុលាការកាត់ទោសឱ្យជាប់គុក៣ឆ្នាំមក អំពើហិង្សាមួយទៀតបានកើតឡើង ដោយបុរសជាឪពុកជួញគុកម្នាក់បានយកខ្សែក្រវាត់វាយកូនស្រីទាំងដៃឱបប្អូនស្រីតូចក្នុងដៃយ៉ាងព្រៃផ្សៃ បណ្ដាលឱ្យមានរបួសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំភ្នំបាត ស្រុកពញាឮ ។

ករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងប្រាប់បណ្ដាញព័ត៌មាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នេះ ថា សមត្ថកិច្ចនគរបាល ស្រុកពញាឮ បានហៅឪពុករូបនេះទៅសួរនាំហើយ ។ ព័ត៌មានលម្អិតយ៉ាងណានោះ kbn នឹងចុះផ្សាយនៅពេលក្រោយទៀត៕