(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ពីលទ្ធផលនៃការធ្វើតេស្ត លើសំណាក់របស់បុរសជនជាតិហុងគ្រីថា ពិតជាមានផ្ទុកវីរុសកូវី១៩ ប្រាកដមែន។

ក្រសួងបញ្ជាក់ថា បច្ចុប្បន្នបុរសជនជាតិហុងគ្រី ដែលរកឃើញផ្ទុកវីរុសកូវិដ១៩នេះ កំពុងដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួចរាល់ផងដែរ ខណៈក្រុមការងារសុខាភិបាល កំពុងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ ជាមួយបុរសជនជាតិហុងគ្រីនេះ បន្តទៀត ៕