ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក  WURKZ ត្រឹម១កំប៉ុងនាំឲ្យលោក ថន ភូម សងផ្តាច់បំណុល រំសាយអស់​កង្វល់ ​ហើយ​​ថែម​ទាំង​សល់​ចំណង​ដៃឲ្យកូនស្រីសំណព្វចិត្ត​ទៀត​ផង។

ក្នុងចំណោមអ្នកឈ្នះរង្វាន់ពីវើកចំនួន​២២​នាក់ ក្នុង១សប្តាហ៍កន្លងទៅនេះ​ លោក ថន ភូម មកពីស្រុក​ថ្ពង​ ខេត្តកំពង់ស្ពឺ បានប្រើប្រាស់​ទឹក​ប្រាក់​រង្វាន់នេះ​យ៉ាងមានប្រសិទ្ធភាព ព្រោះ​​ថា​​ លោក​​យក​ទៅសងម្តាយ ដែល​បានខ្ចី​ដើម្បី​ទិញម៉ូតូកាលពី១ខែមុនដាច់ទាំងស្រុង និងសល់ខ្លះគឺសម្រាប់​ទិញរបស់ប្រើប្រាស់​ឲ្យកូនតូចអាយុជិត​១​ខួប​ផង​ដែរ។

លោករៀបរាប់ហេតុការណ៍ឈ្នះថា៖ «ម៉ោងប្រហែល៦ល្ងាច ខ្ញុំមកពីច្រូតស្មៅទុកឲ្យគោ។ ព្រោះ​តែអស់​កម្លាំងពេក ក៏ឈប់ទិញវើក WURKZ ១​កំ​ប៉ុង​គត់​ ពីផ្ទះអ្នកលក់​នៅ​តាមផ្លូវ។ ដល់តែ​មក​ដល់ផ្ទះបានគាស់ ស្រាប់តែក្រវិលកំប៉ុងដាក់ថា​ ៥​លានរៀល ខ្ញុំភ្លាមៗមិនទាន់ជឿភ្នែកខ្លួនឯងទាំងស្រុងទេ​ ក៏ហៅ​ប្រពន្ធ​មកជួយមើល។ ដល់​តែភ្នែក​៤បានជាក់ថា ឈ្នះ៥លានពិតប្រាកដមែន»។

វើកមានរង្វាន់ជាច្រើនក្នុងក្រវិលកំប៉ុងរួមមានរង្វាន់ធំទឹកប្រាក់ ៥០​លានរៀល ៥​លានរៀល ១ លានរៀល ១០ម៉ឺនរៀល ១ម៉ឺនរៀល ៥​ពាន់រៀល និង​ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ រាប់លានកំប៉ុងទៀត៕