ភ្នំពេញ៖ ​អ្នក​​​បិតស្រាលក់ប្រចាំភូមិបឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លោក យន្ត ថាន ហាក់​​ចាញ់​នឹង​​ក្លិន​ស្រាដែលខ្លួន​បិត​អស់​រាប់ឆ្នាំមកហើយនោះ បានងាកមក​ពិសា​ស្រាបៀរ កម្ពុជា វិញ​ម្តង ដែល​​នាំឲ្យលោក​ត្រូវរង្វាន់​ទឹ​កប្រាក់សុទ្ធ៥លានរៀល។

លោកថា៖​ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក១​កេស​គ្រាន់ទុកសែនក្បាលទឹក។ ដល់តែសែនហើយ ខ្ញុំក៏ហូបខ្លះ។ ដល់​តែថ្ងៃ​​ទី១៩​ ខែ​កញ្ញា ខ្ញុំបានយកចេញមកហូបកន្លះកេសម្នាក់ឯងស្រាប់តែគាស់ឈ្នះកំប៉ុង ដែលសែនហើយទី​៣​ បាន៥លានតែម្តង។ ថ្ងៃនោះ​ខ្ញុំ​រំភើប​ឡើង​គេងអត់​លក់​ពេញមួយយប់។ អរពេក​ គិតទៅធ្វើបុណ្យកាលភ្ជុំ បានបុណ្យមែន​ៗ»។

ទឹកប្រាក់នេះលោកនឹងយកទៅបង់ថ្លៃធ្វើសំយាបផ្ទះ ដែលទើបនឹងសាងសង់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះភ្លៀងប៉ុន្មានមេមកនេះ នាំឲ្យ​ខូចខាតរបស់របរក្នុងផ្ទះអស់សន្ធឹក។ ពេលនេះលោកអស់​កង្វល់ហើយ ដោយសារ​ទឹក​ប្រាក់៥លាន។

ក្នុងមួយសប្តាហ៍ មានអ្នកឈ្នះទឹកប្រាក់​៥​​លាន​​រៀលជាច្រើននាក់មកពីខេត្តក្រុងនានាក្នុងប្រទេស។ ដូច្នេះសូមពិនិត្យក្រវិលកំប៉ុងជានិច្ចរាល់ពេលគាស់ស្រាបៀរ កម្ពុជា។

ពិសាដោយការទទួលខុសត្រូវ!