រាជធានីភ្នំពេញ៖ បងស្រីតារាចម្រៀង គឺលោក សែម សង្វាត ត្រូវជនមិនស្គាល់មុខចាក់សោផ្ទះពីក្រៅជាប់ មិនឲ្យចេញរួច បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ កាត់សោទ្វារនោះចេញ ។ ជុំវិញនឹងករណីនេះ គេនៅមុនទាន់ដឹងមូលហេតុទេ ដោយកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យ មកចាត់ការតាមផ្លូវច្បាប់៕