ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរគ្រឿង និងធ្វើការឃាត់ខ្លួនជនសង្ស័យ បុរសនារីស្អាតដូចFreshy ២នាក់ និងដកហូតឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនបានមួយចំនួន កាលពីថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះជួលក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ជនសង្ស័យមានឈ្មោះ ខាន់ ចរិយា ហៅស្រីស ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត និងម្នាក់ទៀតឈ្មោះ នី ជីដូន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិករ៉ូលីង កាស៊ីណូម៉ុកបាយ មានទីលំនៅភូមិកន្ទួតធំ ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង បាននាំយកមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីសាកសួរ និងធ្វើតេស្តទឹកមូត្រ បង្ហាញច្បាស់ថាមានផ្ទុកសារធាតុញៀនទាំងពីរនាក់ ៕