បរទេស៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thethaiger កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បានដឹងថា មានករណីចោរប្រដាប់អាវុធចំនួន៤នាក់ បានប្លន់យកលុយពីព្រះសង្ឃ១អង្គ ចំនួន១០ម៉ឺនបាត រួចក៏ធ្វើការរត់គេចខ្លួនបានសម្រេច។

តាមប្រភពរបាយការណ៌ព័ត៌មានរបស់សមត្ថកិច្ច ដែលទទួលបានពីព្រះសង្ឃមានសង្ឃដីកាថា កាលពីវេលាម៉ោង២និង៣០នាទីថ្ងៃត្រង់ ទី២៤​ ខែកញ្ញានេះ ព្រះអង្គកំពុងអង្គុយនៅក្នុងប្រាសាទព្រះវិហារដុកម៉ៃ នៅពេលព្រះអង្គលឺឆ្កែព្រុស គាត់ក៏បានបើកទ្វារមើលអ្វីដែលកំពុងកើតឡើងនៅខាងក្រៅ ស្រាប់តែពេលនោះមានបុរស៤នាក់ ប្រដាប់ដោយកាំភ្លើង និងកាំបិត បានចូលមកភ្ជង់សម្លុតព្រះអង្គ ហើយបានបង្ខំឲ្យគាត់ចូលក្នុងបន្ទប់របស់គាត់ដោយគម្រាមឲ្យព្រះអង្គយកលុយនៅក្នុងកុដិទាំងអស់យកមកឲ្យចោរ ដែលពេលនោះលុយនៅក្នុងកុដិមានចំនួន១០ម៉ឺនបាត ព្រះអង្គក៏បានប្រមូលយកឲ្យចោរទាំងអស់ ដោយលុយទាំងអស់នេះគឺជាលុយដើម្បីរៀបចំពិធីធ្វើបុណ្យកុសល។

បច្ចប្បន្ននេះសមត្ថកិច្ចកំពុងតែដាក់កម្លាំងដើម្បីដើរល្បាតស៊ើបរកមុខចោរ ដើម្បីយកមកផន្ទាទោសទៅតាមច្បាប់ ៕