ភ្នំពេញ៖ ចាស់ស្ទាវម្នាក់ ខឹងអ្នកចម្រៀងច្រៀងមិនពីរោះ ចាប់បោកកម្ទេចកែវស្រា និងចាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង២៣និង១០នាទីយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងនៅក្នុងហាងផឹកស៊ីមួយកន្លែង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន ។

ក្រោយពីកើតហេតុ សមត្ថកិច្ច បាននាំបុរសវ័យចំណាស់ម្នាក់ និងម្ចាស់ហាងមកប៉ុស្តិ៍នគរបាលផ្សារដើមថ្កូវ ដើម្បីធ្វើការដោះស្រាយគ្នា ដោយអ្នកបង្កសុខចិត្តសងថ្លៃការខូចខាត ចំនួន១០ម៉ឺន ដល់ម្ចាស់ហាងដើម្បីបញ្ចប់រឿង៕