កូរ៉េ៖ នៅទីបំផុត តុលាការកំពូលរបស់កូរ៉េខាងត្បូង បានច្រានចោលពាក្យប្តឹងឧទ្ធរណ៍របស់តារាសម្តែងប្រុស Jung Joon Young និង Choin Jong Hoon ដោយសម្រេចចេញសាលក្រមចុងក្រោយ ឲ្យតារាប្រុស Jong Joon Young ជាប់ពន្ធនាគារ៥ឆ្នាំ និង Choi Jonghoon ជាប់ពន្ធនាគា ២ឆ្នាំ និង៦ខែ ពីបទរំលោភបូក។

សារព័ត៌មានកូរ៉េ Koreaboo នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ តុលាការទីក្រុងសេអ៊ូល បានផ្តន្ទាទោសឲ្យតារាប្រុស Jung Joon Young ជាប់ពន្ធនាគារ៦ឆ្នាំ និង Choi Jong Hoon ជាប់ពន្ធនាគារ៥ឆ្នាំ ពីបទរំលោភសេពសន្ថវៈ (រំលោភបូក)។ ក្រោយមក ទណ្ឌិតទាំង២ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ ហើយទោសរបស់ពួកគេត្រូវបានកាត់បន្ថយ ដោយទណ្ឌិត Jung Joon Young ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ និង ទណ្ឌិត Choi Jong Hoon ត្រូវជាប់ពន្ធនាគារត្រឹម២ឆ្នាំ និង៦ខែ។

សារព័ត៌មានខាងលើបន្តថា ក្រោយមកទៀត ទណ្ឌិតទាំង២នាក់ នៅតែមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ដោយប្តឹង ឡើងទៅកាន់តុលាការកំពូល លុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ តុលាការកំពូលបានច្រានចោលពាក្យប្តឹងឧទ្ធរណ៍របស់ពួកគេ ដោយរក្សាសេចក្តីសម្រេចចុងក្រោយរបស់តុលាការក្រុងសេអ៊ូល ដដែល៕