អ្នកធ្វើកិច្ចសន្យាដោះស្រាយជម្លោះថាតើក្រុមហ៊ុនណានឹងធ្វើជាម្ចាស់ក្រុមហ៊ុន TikTok Global មានភាពងឿងឆ្ងល់ បន្ទាប់ពីលោកប្រធានាធិបតីដូណាល់ត្រាំបានព្រមព្រៀងកាលពីចុងសប្តាហ៍មុន ដើម្បីរក្សាកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយមមួយនេះ អោយដំណើរការនៅសហរដ្ឋអាមេរិករយៈពេលមួយសប្តាហ៍ទៀត ប៉ុន្តែក្រុមហ៊ុននេះបានសន្យា បង្កើតការងារថ្មី២៥០០០កន្លែង នៅសហរដ្ឋអាមេរិក។

ការសន្យានេះធ្វើឡើងដោយលោកប្រធានាធិបតីម្តងហើយម្តងទៀត នៅក្នុងយុទ្ធនាការមួយ នៅរដ្ឋ North Carolina គឺជាផ្នែកមួយនៃសម្បទានដែលអ្នកធ្វើកិច្ចព្រមព្រៀងបានផ្តល់ជូនដើម្បីបញ្ចុះបញ្ចូលលោក Trump ឱ្យបើកភ្លើងខៀវនូវប្រតិបត្តិការមួយ ដែលក្រុមប្រឹក្សាថ្មី នឹងត្រួតពិនិត្យលើមូលដ្ឋានថ្មីមួយរបស់អាមេរិក និងគ្រប់គ្រងដោយក្រុមហ៊ុន Oracle Corp និងក្រុមហ៊ុន Walmart ។

ក្រុមអ្នកជំនាញបាននិយាយថា ប៉ុន្តែគោលដៅជួលបុគ្គលិកដ៏ច្រើនបែបនេះ នឹងពិបាកក្នុងការបង្ហាញអំពីភាពត្រឹមត្រូវ។ ចំនួនខ្ពស់បែបនេះបង្ហាញពីការរំពឹងទុកសម្រាប់កំណើនប្រាក់ចំណូលយ៉ាងច្រើន នៅពេលដែលក្រុមហ៊ុន TikTok ប្រឈមមុខនឹងបញ្ហាពិភពលោកដែលមិនធ្លាប់មាន។

ប្រសិនបើក្រុមហ៊ុន TikTok ប្រតិបត្តិការនៅគ្រប់ទីកន្លែងក្បែរក្រុមហ៊ុនអ៊ីនធឺណេតផ្សេងទៀតដូចជា Twitter នោះ TikTok នឹងត្រូវរកប្រាក់ចំណូលបានដល់ទៅ ១៩ ដងបន្ថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន TikTok នឹងអាចរកចំណូលបានប្រហែលមួយពាន់លានដុល្លារ នៅចុងឆ្នាំ ២០២០ ។ ការងារថ្មីនៅសហរដ្ឋអាមេរិជាច្រើនដែលបានសន្យា ទំនងជាពាក់ព័ន្ធនឹងផ្នែកវិស្វកម្ម ការសម្របសម្រួលមាតិកា និងតួនាទីសន្តិសុខ ដែលរដ្ឋាភិបាលអាមេរិកផ្តោតលើទិន្នន័យកម្មវិធី។ ថ្មីៗនេះក្រុមហ៊ុន TikTok បានប្រកាសពីមូលនិធិទឹកប្រាក់១ពាន់ពាន់លានដុល្លារ ដែលនឹងចំណាយទៅលើ TikTok ដ៏មានឥទ្ធិពលសម្រាប់ការបង្កើតវីដេអូ។